ភ្នំពេញៈ រឿងពិតនៃព្រះអគ្គីលេបត្របាក់ប្រាក់រាប់សិបម៉ឺនដុល្លារនៅឃ្លាំងស្តុបរថយន្តកាប់សាច់ជជុះ រួមទាំងការស្រាយបំភ្លឺពាក់ព័ន្ធរឿងរថយន្តពន្លត់អគ្គិភ័យ ជំរិតទារលុយជាថ្នូរបាញ់ពន្លត់ភ្លើងចំនួន៥ពាន់ដុល្លារ នៅចំណុចផ្លូវ១៨៨ និងផ្លូវ១៩៤ សង្កាត់ដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីយប់ម៉ោង៤និង៥០នាទី ទាបភ្លឺថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ ។
លោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោក រួមជាមន្ត្រីថ្នាក់សង្កាត់ នរគបាលប៉ុស្តិ៍ បានចុះទៅកន្លែងជុំវិញអគ្គិភ័យបានលេបត្របាក់ ទោះជារយៈពេលជិត១០០ម៉ោងក្រោយការកើតហេតុ ក្លិនផ្សែងផេះផង់ឈ្ងៀមធ្វើឲ្យពិបាកដង្ហើមនៅតែមានឥទ្ធិពល ហើយទិដ្ឋភាពទ្រព្យសម្បត្តិរាប់សិបម៉ឺនដុល្លារ មិនទាន់បានរសាយពីការសោកស្តាយម្ចាស់ឃ្លាំង ម្ចាស់ផ្ទះនៅឡើយទេ ។
ប្រជាពលរដ្ឋដែលមានផ្ទះនៅជុំវិញបានប្រាប់លោកអភិបាលរងខណ្ឌទួល និងមន្ត្រីនរគបាល អាជ្ញាធរសង្កាត់ មេភូមិថា នៅពេលថ្ងៃកើតហេតុ ពួកគាត់បានរងការភិតភ័យ ព្រួយបារម្ភ អំពីទ្រព្យសម្បត្តិ ដោយបានឃើញទិដ្ឋភាពអគ្គីភ័យរីករាលដាលយ៉ាងឆាប់រហ័ស និង មានកងកម្លាំងចម្រុះបានចុះមកជួយអន្តរាគមន៍ ព្រមទាំងរថយន្តពន្លត់អគ្គិភ័យ ដែលហៅថាឡានទឹក បានចុះមកជួយមកពន្លត់ និង មានការរបួសផងដែរ។ ក្រោយពីព្រោះស្ថានភាពនៅក្នុងឃ្លាំងស្តុកគ្រឿងរថយន្តកាប់សាច់ជជុះ មានភាពចង្អៀត ព្រមទាំងមានជ័រ ប្រេងម៉ាស៊ីន ប្រេងសាំង ខ្សែភ្លើងជាធាតុផ្សំជំនួយដល់ព្រះអគ្គិឆាបឆេះយ៉ាងសន្ធោសន្ធៅ ឆាប់រហ័ស និង មានរយៈពេលយ៉ាងយូរនៃការពន្លត់នោះ ហើយពួកគាត់បានបញ្ជាក់ថាមិនមាននរណាម្នាក់ត្រូវបានគេជំរិតទារប្រាក់ពីក្រុមរថយន្តពន្លត់អគ្គិភ័យនោះឡើយ ។
អ្នកមីងលក់បាយមួយកន្លែង សុំមិនបញ្ចេញឈ្មោះ បានប្រាប់ថា គាត់ឃើញហេតុការណ៍ដំបូង ដោយរៀងរាល់ថ្ងៃគាត់ឡើងរៀបចំលក់ដូរតាំងពីម៉ោង៤ទាបភ្លឺ និង បានឭសំឡេងផ្ទុះនៃខ្សែភ្លើង(ឆ្លងចរន្តអគ្គីសនី ឬទុស្សេខ្សែភ្លើង) ចេញពីបន្ទប់ទឹកនៃផ្ទះឃ្លាំងស្តុកគ្រឿងបន្លាស់រថយន្តកាប់សាច់ជជុះមួយ ហើយបានទូរសព្ទប្រាប់សមត្ថកិច្ច ព្រមទាំងមានការចែកជូនភេសជ្ជៈ ដល់អ្នកដែលបានចូលរួមជួយអន្តរាគមន៍ពន្លត់អគ្គិភ័យ ហើយគាត់បានបញ្ជាក់ថា មិនមានការជំរិតទារប្រាក់ពីរថយន្តពន្លត់អគ្គិភ័យនោះឡើយ ។
លោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោក បានប្រាប់ឲ្យដឹងថា នេះជាការឆ្លើយតបទៅវិញដែលបានផ្សព្វផ្សាយមានចំណងជើងថា (ក្រុមពន្លត់អគ្គិភ័យបានទារលុយ៥ពាន់ដុល្លារ ម្ចាស់មិនព្រមឆេះហ្មត់) នេះជាសិទ្ធិនៅក្នុងការផ្សព្វផ្សាយរបស់ស្ថាប័ននិងអង្គភាពសាមី តែសូមផ្សព្វផ្សាយអ្វីដែលជាការពិតត្រឹមត្រូវទៅតាមជំនាញវិជ្ជាជីវៈ និងប្រភពច្បាស់លាស់ផង ។
ចំពោះការផ្សព្វផ្សាយនេះខាងអង្គភាពជាច្រើនដែលបានចូលរួមមកជួយពន្លត់អគ្គិភ័យនៅថ្ងៃកើតហេតុបានបដិសេធទៅនឹងពាក្យចោទប្រកាន់ខាងលើជាដាច់ខាត ហើយខាងអង្គភាពបានលើកឡើងថា ការចូលរួមអន្តរាគមន៍ពន្លត់អគ្គិភ័យជាកាតព្វកិច្ចរបស់អង្គភាពរថយន្តពន្លត់អគ្គិភ័យទាំងអស់ ដើម្បីទប់ស្កាត់បង្កការពន្លត់ឲ្យទាន់ពេលវេលា ដើម្បីក្រុមគ្រួសារ សង្គមជាតិទាំងមូល៕





https://youtu.be/_1NMAhW-yJE
មតិយោបល់