នូវែលហ្សេឡង់ៈ សូកូឡាថ្មីរបស់ប្រទេស នូវែលហ្សេឡង់ បានបង្កើនរស់ជាតិ និងគុណប្រយោជន៍កាន់តែច្រើនថែមទៀតទៅលើសូកូឡាធម្មតា ដោយសូកូឡាថ្មីមួយនេះ មានលាយជាមួយសាច់គោ ៥០ភាគរយ។
អ្នកជំនាញខាងអាហារ នៅមជ្ឈមណ្ឌលស្រាវជ្រាវ Ag លោក Mustafa Farouk បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនផលិត សូកូឡា Devonport Chocolates នៅទីក្រុង អកក្លែន ប្រទេស ណូវែលហ្សេឡង់ ដើម្បីផលិតសូកូឡាចម្លែកនេះមក។
លោក Farouk បាននិយាយថា ការលាយសាច់គោ ជាមួយនឹងសូកូឡា ជាមធ្យោបាយមួយល្អបំផុត ចំពោះមនុស្សដើម្បី ទទួលបានជាតិប្រូតេអ៊ីន និងសារធាតុចិញ្ចឹមផ្សេងៗ ដែលមាននៅក្នុងសាច់គោ ព្រោះសូកូឡា គឺជាបង្អែមមួយដ៏ពេញនិយមបំផុត។
លោក បន្តទៀតថា ថ្មីត្បិតតែសូកូឡាមួយនេះ ត្រូវបានផ្សំពីសាច់គោ៥០ភាគរយក៏ពិតមែន ប៉ុន្តែរសជាតិរបស់វា ដូចជាសូកូឡាធម្ម ហើយអ្នកទទួលទានមិនដឹងថា ខ្លួនកំពុងតែទទួលទានសូកូលាសាច់គោទេ។
មនុស្សជាច្រើននៅក្នុងប្រទេស នូវែលសូឡង់ កំពុងចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះសូកូឡាថ្មីនី ប៉ុន្តែ ណបើទោះជាយ៉ាងនេះក្តី សូកូឡាសាច់គោ ត្រូវបានដាក់លក់ក្នុងតម្លៃសមរម្យគឺ ១៧ដុល្លារ ក្នុងមួយគីឡូក្រាម ហើយ មួយដុំមានតម្លៃ ២.៥០ដុល្លារ ៕
មតិយោបល់