ព័ត៌មានសុខភាព

បើមិនចង់ជួបបញ្ហាបែបនេះ ឈប់ឲ្យឆ្កែលិឍមាត់ទៀតទៅ!

បរទេស៖ ឆ្កែជាសត្វដែលកខ្វក់បំផុត ព្រោះវាដើរស៊ីកាកសំណល់អាហារដែលគេបោះចោលគ្រប់ទីកន្លែង រួមទាំងលាមកផងដែរ។ ដូច្នេះ មាត់របស់វាពោរពេញទៅដោយបាក់តេរីជាច្រើន ប្រសិនបើអ្នកថើប ឬបណ្តោលឲ្យវាលិឍមាត់ អ្នកច្បាស់ជាមានបញ្ហាសុខភាពជាមិនខាន។

កាលពីឆ្នាំ ២០១៣ ក្រុមអ្នកជំនាញបានរកឃើញករណី ក្មេងប្រុសម្នាក់ត្រូវបានឆ្លងជំងឺរបេង នៅពេលដែលឆ្កែលិឍមុខរបស់គាត់រាល់ថ្ងៃ។ គួរចាំថា ក្មេងដែលមានវ័យក្រោម ១០ឆ្នាំ គឺងាយនឹងឆ្លងជំងឺពីសត្វចិញ្ចឹមខ្លាំងបំផុត។

ហេតុផលផ្សេងទៀត ដែលអ្នកគួរជៀសឲ្យឆ្ងាយពីទឹកមាត់របស់សត្វឆ្កែ គឺវាអាចចម្លងមេរោគស្រែង ដំបៅខ្ទុះ បញ្ហាធ្មេញ និងអញ្ចាញធ្មេញ… មកកាន់អ្នកបាន។

តែទោះជាយ៉ាងណា មិនមានន័យថាអ្នកត្រូវឈប់ចិញ្ចឹម ឬឈប់ស្រឡាញ់សត្វឆ្កែនោះទេ គ្រាន់តែអ្នកប្រុងប្រយ័ត្នកុំឲ្យវាលិឍអ្នកទៅបានហើយ៕

មតិយោបល់