ខណៈដែលបង្ហាញវត្តមានសម្ពោធហាង លោកឧកញ៉ា ឌួង ឆាយ កាលពីរាត្រីយប់មិញនេះ ដែលធ្វើឡើងនៅផ្លូវព្រះសីហនុ ក្នុងរាជធានីភ្នំពេញ តារាសម្តែងថៃ លោក បយ ប្រាកន បានធ្វើឲ្យអ្នកគាំទ្រ ជាច្រើនចាប់អារម្មណ៍ជាមួយនឹងវត្តមានរបស់លោក។
បើទោះបីជាគេចាប់អារម្មណ៍យ៉ាងដូច្នោះក្តី ព័ត៌មាន លោកបន ប្រាកន ស្រឡាញ់ភេទដូចគ្នា នៅតែដិតដាម សម្រាប់អ្នកគាំទ្រក្នុងប្រទេសថៃនៅឡើយ។
គេនៅចាំបានថាកាលពីកំឡុងពេល ខែឧសភា ឆ្នាំ២០១៤ កំពូលតារាសម្ដែងឯកប្រុស ប្រចាំស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ ៣ គឺ នាយ បយ ប្រាកន ធ្លាប់បានសូមកូនស្រី មកចិញ្ចឹមដោយមានការចុះបញ្ជីរស្របច្បាប់ ហើយលោកបានប្រាប់សារព័ត៌មានគ្រប់ប៉ុស្ដិ៍ថា លោក ជាអ្នកចិញ្ចឹមថែរក្សាបីបាច់កូនស្រី ដោយផ្ទាល់ដៃរបស់លោក ។
យ៉ាងនេះហើយ ទើបមានការផ្ទុះមតិយ៉ាងខ្លាំងពីសំណាក់ហ្វេនៗរបស់លោកដោយចោទសំនួរថា នាយ បយ ប្រាកន និងប្អូនប្រុស ជាប្រុសស្រលាញ់ភេទដូចគ្នា ក៏ប៉ុន្ដែ នាយ បយ ប្រាកន នៅតែបដិសេធ ថា ខ្លួន និង ប្អូនប្រុស មិនមែនជាខ្ទើយទេ ជាបុរស ១០០ ភាគរយ បើទោះបីជាយ៉ាងណាក៏ដោយ បយ ប្រាកន បានចេញមុខបកស្រាយជំនួសប្អូនប្រុស របស់លោករហូត៕
ប្រភព៖ sanook , mcot-web , pantip
មតិយោបល់