ភ្នំពេញៈ បើប្រៀបធៀបតម្លៃប្រេងសាំងក្នុងប្រទេសកម្ពុជា រយៈពេល១០ថ្ងៃដូចគ្នា កាលពីសប្ដាហ៍មុន តម្លៃប្រេងសាំងនៅ១០ថ្ងៃបន្ទាប់ គឺហាក់ឡើងថ្លៃបន្តិច។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦។
ក្រសួងពាណិជ្ជកម្ម ចេញផ្សាយសេចក្ដីជូនដំណឹងមុននេះបន្តិច អំពីតម្លៃលក់រាយប្រេងឥន្ធនៈ តាមស្ថានីយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវអនុវត្តក្នុងរយៈពេល១០ថ្ងៃខាងមុខ។
តម្លៃប្រេងឥន្ធនៈលក់រាយនៅទូទាំងប្រទេស រួមមាន៖
– ប្រេងសាំងស៊ុបពែរ = ៣.៥៥០ រៀល/លីត្រ
– ប្រេងសាំងធម្មតា = ៣.៥០០ រៀល/លីត្រ
– ប្រេងម៉ាស៊ូត = ៣.១៥០ រៀល/លីត្រ
បើតាមសេចក្តីជូនដំណឹង តម្លៃអតិបរមាលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយ៍លក់រាយប្រេងឥន្ធនៈទាំងអស់ ត្រូវអនុវត្តចាប់ពីថ្ងៃទី១២ ខែធ្នូ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦។
គួររំឭកឡើងវិញថា តម្លៃប្រេងសាំងដែលក្រសួងពាណិជ្ជកម្ម សម្រេចដាក់លក់កាលពី១០ថ្ងៃមុន គឺប្រេងសាំងស៊ុបពែរ ថ្លៃ៣.៤៥០រៀល/លីត្រ និងប្រេងសាំងធម្មតា ថ្លៃ៣.៤០០រៀល/លីត្រ ខណៈប្រេងម៉ាស៊ូត ថ្លៃ៣.១០០រៀល/លីត្រ៕
មតិយោបល់