បរទេសៈ កាមរោគ គឺជាប្រភេទជំងឺដ៏កាចសាវបំផុត ដែលអាចឆ្លងតាមរយៈការរួមភេទដោយមិនបានការពារ។ ម្យ៉ាងវិញទៀតជំងឺនេះត្រូវបានគេចាត់ទុកថា ជាឃាតករឈាមត្រជាក់ដែលអាចសម្លាប់មនុស្សដោយសន្សឹមៗ ហើយខ្លះទៀតព្យាបាលមិនជាឡើយបើបណ្តោយទុកយូរ។
ខាងក្រោមនេះ ជាប្រភេទនៃជំងឺកាមរោគដែលឆ្លងតាមរយៈការរួមភេទ៖
១. ជំងឺអេដស៍
នរណាៗក៏ដឹងថា អេដស៍ជាជំងឺមួយប្រភេទដែលអាចសម្លាប់មនុស្សដោយសន្សឹមៗដែរ ហើយរហូតមកដល់ពេលនេះមិនទាន់មានថ្នាំព្យាបាលឲ្យជាសះស្បើយនៅឡើយទេ។ ប៉ុន្តែវាងាយស្រួលការពារបំផុត ដោយគ្រាន់តែអ្នកប្រើស្រោមឲ្យបានត្រឹមត្រូវជាការស្រេច។
២. ប្រមះទឹកបាយ
ជំងឺមួយនេះមិនបង្ហាញរោគសញ្ញនៅលើរាងកាយមនុស្សស្រីនោះទេ ប៉ុន្តែចំពោះបុរសវិញនឹងមានពងបែកពណ៌ស ពណ៌លឿង ឬពណ៌បៃតងនៅលើលិង្គ។ សូម្បីតែពេលបទជើងតូចក៏មានអាការឈឺចាប់ដែរ។
៣. ជំងឺស្វាយ
ចំពោះអ្នកដែលចូលចិត្តប្រព្រឹត្តកម្មភាពផ្លូវភេទ ឬមានដៃគូច្រើនដោយមិនបានការពារ គឺងាយនឹងឆ្លងជំងឺស្វាយខ្លាំងបំផុត។ ជាពិសេស បើឆ្លងជំងឺហើយមិនប្រញាប់ព្យាបាល អ្នកច្បាស់ជារស់មិនបានយូរឡើយ។
៤. ឬសក្នុងប្រដាប់ភេទ
ជំងឺនេះត្រូវបានបង្កឡើងដោយសារតែមេរោគ HPV ហើយរោគសញ្ញាទូទៅរបស់វា គឺដុះឬសនៅក្នុងប្រដាប់ភេទ។ ប៉ុន្តែវាក៏អាចរីករាលដាលទៅតំបន់ផ្សេងទៀតនៃរាងកាយផងដែរ៕
ចំណាំ៖ វិធីការពារដែលល្អបំផុត គឺប្រើស្រោមអនាម័យនៅពេលរួមភេទ ឬមានដៃគូស្មោះមួយនឹងមួយ៕
មតិយោបល់