រុស្ស៊ីៈ នៅក្នុងបទសម្ភាសប្រព័ន្ធផ្សព្វផ្សាយជប៉ុន ជាមួយមេដឹកនាំប្រទេសរុស្ស៊ី កាលពីថ្ងៃអង្គារ បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួបជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ នៅពេលណាមួយនោះ។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦។
លោកពូទីនបាននិយាយថា លោកដូចជាមិនមានបញ្ហាអ្វីទេ សម្រាប់ការជួបជាមួយលោក ត្រាំ នៅពេលណាមួយនោះ ប៉ុន្តែលោកគិតថា វានឹងជាការប្រសើរប្រសិនបើការជួបគ្នានេះ ត្រូវបានធ្វើទ្បើង ក្រោយពេលប្រធានាធិបតីជាប់ឆ្នោត អាមេរិក បង្កើតរដ្ឋាភិបាលដំបូងរបស់លោករួច។
លើសពីនេះទៅទៀត លោកពូទីន ថែមទាំងនិយាយថា វិមានក្រឹមឡាំង គឺពេញចិត្តជាខ្លាំងនូវទំនាក់ទំនងល្អ ជាប្រក្រតីទ្បើងវិញ ជាមួយសហរដ្ឋអាមេរិក៕
មតិយោបល់