ព័ត៌មានសុខភាព

បើមានរោគសញ្ញាបួននេះ អ្នកគួរតែផ្អាកញ៉ាំកាហ្វេភ្លាម

កាហ្វេត្រូវបានគេចាត់ទុកជាប្រភេទភេសជ្ជៈផ្តល់ថាមពលមួយប្រភេទ ប៉ុន្តែប្រសិនបើមានការប្រើប្រាស់ច្រើនហួសអាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពទៅវិញ។ បើយោងតាមការផ្តល់អនុសាសន៍របស់អ្នកជំនាញផ្នែកសុខភាព បារាំង បានបង្ហាញថា ការញ៉ាំកាហ្វេក្នុងមួយថ្ងៃមិនគួរច្រើនជាង ៣-៤ ពែង ឬ៤០០ មីលីក្រាមនៃជាតិកាហ្វេអ៊ីនឡើយ។

ខាងក្រោមនេះជាសញ្ញាព្រមានមួយចំនួនដែលអ្នកគួរតែផ្អាកការញ៉ាំកាហ្វេភ្លាម៖

ញ័រទ្រូង, ថប់អារម្មណ៍

ការទទួលទានជាតិកាហ្វេអ៊ីនច្រើនពេកអាចប៉ះពាល់ដល់ប្រព័ន្ធសសៃប្រសាទកណ្តោល បណ្តោលឲ្យអ្នកមានបញ្ហាថប់អារម្មណ៍, ញ័រទ្រូង ឬមានបញ្ហាចង្វាក់បេះដូង។

ឈឺពោះ, ជំងឺរាគរួស

ពេលខ្លះអ្នកទទួលទានកាហ្វេលើសពី ២-៣ ពែងក្នុងមួយថ្ងៃក៏អាចបណ្តោលឲ្យមានបញ្ហាឈឺពោះ ឬរោគដែរ។ ដូច្នេះបើឃើញរោគសញ្ញាមួយនេះអ្នកមិនគួរបរិភោគកាហ្វេបន្តទៀតឡើយ។

គេងមិនលក់

អ្នកអាចមានបញ្ហាគេងមិនលក់ ឬឧស្សាហ៍ភ្ញាក់នៅពេលយប់ គឺដោយសារតែការទទួលទានជាតិកាហ្វេអ៊ីនច្រើនពេក។

ឈឺក្បាល

ការទទួលទានកាហ្វេបរិមាណមធ្យមអាចជួយកាត់បន្ថយជំងឺឈឺក្បាលប្រកាំង (ឈឺមួយចំហៀងក្បាល), ឈឺក្បាល… ប៉ុន្តែនៅពេលដែលជាតិកាហ្វេអ៊ីនលើសពី ៤០០-៥០០ មីលីក្រាមក្នុងមួយថ្ងៃអាចបណ្តោលឲ្យអស់កម្លាំង និងឈឺក្បាលទៅវិញ។ អ្នកអាចទទួលទានភេសជ្ជៈផ្សេងជំនួសកាហ្វេបាន ដូចជា តែ ឬភេសជ្ជៈប៊ូវកម្លាំង ប៉ុន្តែកុំទទួលទានច្រើនពេក៕

cofee

មតិយោបល់