បរទេស៖ ស្របពេលដែលរដូវងារចូលមកដល់ អ្នកត្រូវយកចិត្តទុកដាក់ចំពោះសុខភាពទារកឲ្យមែនទែន ព្រោះប្រព័ន្ធភាពស៊ាំរបស់ពួកគេនៅខ្សោយ ងាយនឹងឆ្លងជំងឺផ្កាសាយបំផុត។ មិនតែប៉ុណ្ណោះ ទារកដែលឆ្លងជំងឺហើយពិបាកនឹងព្យាបាលណាស់ មានតែចាត់វិធានការការពារទុកមុននោះទេទើបសុវត្ថិភាព។
តើមានវិធីអ្វី ដែលអាចការពារទារកមិនឲ្យឆ្លងជំងឺផ្កាសាយ? អំបិល និងទឹកក្តៅឧណ្ឌៗ គឺជាឱសថដ៏ល្អបំផុ ព្រោះវាអាចជួយកម្ចាត់ស្លេសមិនឲ្យទារកស្ទះដង្ហើម។
របស់ដែលអ្នកត្រូរក៖
– ទឹកក្តៅឧណ្ឌៗ ១កែវ
– អំបិល ១ស្លាបព្រា
– ឧបករណ៍បន្តត់ថ្នាំ (អ្នកអារកទិញបាននៅកន្លែងឱសថស្ថាន)
ការប្រើប្រាស់៖
– ត្រូវអំបិលលាយជាមួយនឹងទឹកក្តៅឲ្យរលាយចូលគ្នា។
– រងចាំរហូតទាល់តែទឹកនេះត្រជាក់ទាំងស្រុង។
– ច្រកល្បាយនេះចូលក្នុងឧបករណ៍បន្តក់ថ្នាំ ហើយន្តក់ទៅក្នុងរន្ធច្រមុះទារកម្ខាង ២ដំណក់។
– ក្នុងមួយថ្ងៃអនុវត្ត ១ ទៅ ២ដង។
វិធីនេះមិនត្រឹមតែអាចជួយការពារទារកមិនឲ្យកើតជំងឺផ្តាសាយនោះទេ ថែមទាំងអាចជួយព្យាបាលជំងឺផ្តាសាយថែមទៀត៕
មតិយោបល់