ព័ត៌មានបច្ចេកវិទ្យា

HP SPECTRE X360 ជាកុំព្យូទ័រឯកប្រចាំឆ្នាំ ២០១៦ ទាំងរូបរាង និងសមត្ថភាពគឺល្អឥតទាស់ រីឯតម្លៃក៏ធូរថ្លៃ!

កំព្យូទ័រ HP Spectre X360 បំពាក់អេក្រង់ទំហំ ១៣ អីុង នេះ កំពុងឈរលំដាប់កំពូលនៃការឲ្យតម្លៃដោយអតិថិជនក្រុមហ៊ុន HP ផ្ទាល់ ហើយវាមានតម្លៃចាប់ពី ១,០៤៩ ដុល្លារ។ វាជាប់កំណត់ត្រា ជាផលិតផលកុំព្យូទ័រដ៏អស្ចារ្យមួយ ដោយសារតែវាមានរាងស្តើង កម្លាំងប្រតិបត្តិការខ្លាំងក្លា អាយុកាលនៃថាមពលថ្មយូរអង្វែង តួស្រោបដោយលោហ:ធាតុ អង្គប្រតិបត្តិការរបស់ក្រុមហ៊ុន Intel, អេក្រង់ប្រភេទ IPS កម្រិតគុណភាពខ្ពស់ និងបញ្ជាដោយក្រយៅដៃ រីឯក្តារចុចទន់រលាស់ល្អ បន្ទះចុច Mouse មានសភាពរលោងដូចកញ្ចក់ ចំណែកឯរន្ធ USB មានទាំងពីរប្រភេទ គឺ Type-A និង Type-C ហើយបើមើលចំពីមុខវិញគឺអាចនិយាយថាស្អាតឥតទាស់។

លើសពីនេះទៅទៀតគឺ កុំព្យូទ័រ HP Spectre x360 មានតម្លៃពិតជាសាកសមនឹងសមត្ថភាព ឬអាចនិយាយបានថាតម្លៃធូរថ្លៃ តែគុណភាពខ្ពស់។ នេះគឺពិតជាកុំព្យូទ័រឯកពិតមែន ម្យ៉ាងវិញទៀតតម្លៃបង្ហាញខាងលើគឺប្រហែល ១,០០០ ដុល្លារប៉ុណ្ណោះ ប៉ុន្តែសមត្ថភាពវិញមានដូចជា៖ បន្ទះ CPU Core i5, ទំហំ RAM 8GB និងមានទំហំផ្ទុកទិន្នន័យ 256GB ជាប្រភេទ SSD សម្រាប់កុំព្យូទ័រសមត្ថភាពប៉ុណ្នឹង គឺគ្រប់គ្រាន់សម្រាប់មនុស្សស្ទើរតែទាំងអស់គ្នាទៅហើយ។ ប្រសិនបើ Dell XPS 13 វិញអាចនឹងមានតម្លៃ ១,២៩៩ ដុល្លារ បំពាក់អេក្រង់បញ្ជាដោយក្រយៅដៃដូចគ្នាដែរ ប៉ុន្តែសមត្ថភាពផ្សេងៗតូចជាង រីឯ MacBook Pro របស់ Apple វិញតម្លៃអាចចាប់ពី ១,៤៩៩ ដុល្លារ ហើយជាម៉ាស៊ីនស៊េរីមុនទៀត៕


ខាងក្រោមជាវីដេអូបង្ហាញលម្អិតពីកុំព្យូទ័រ HP Spectre x360៖

មតិយោបល់