ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី ចាប់ខ្លួនស្រ្តីម្នាក់ទៀត ជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្ម

ឥណ្ឌូនេស៊ីៈ នៅថ្ងៃព្រហស្បតិ៍នេះ អង្គភាពប្រឆាំងអំពើភេរវកម្មឥណ្ឌូនេស៊ី Detachment 88 បានចាប់ខ្លួនស្ត្រីម្នាក់ទៀតហើយ ដោយជាប់ពាក់ព័ន្ធទៅនឹងការធ្វើភេរវកម្មមួយ ដែលបានវាយប្រហារគ្រាប់បែកអត្តឃាត នៅវិមានប្រធានាធិបតី ក្នុងរដ្ឋធានីហ្សាកាតា។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៥ ​ខែធ្នូ ឆ្នាំ២០១៦។

ស្ត្រីម្នាក់នោះ ត្រូវបានចាប់ខ្លួន ក្រោយការចាប់ខ្លួនជនជាប់ចោទ ០៧នាក់ផ្សេងទៀត កាលពីចុងសប្តាហ៍នេះ ជុំវិញផែនការបង្កប់គ្រាប់បែកក្នុងឆ្នាំងដាំបាយ ដែលមានទំងន់ដល់ទៅ ៣គីឡូក្រាម ដើម្បីវាយប្រហារចូលវិមានប្រធានាធិបតី។

សូមជំរាបថា មនុស្សដែលគេចាប់ខ្លួនទាំងនេះ ត្រូវបានសង្ស័យថា ជាក្រុមសកម្មប្រយុទ្ធ Jihad ៕

មតិយោបល់