បរទេស៖ អ្នកជំនាញបានព្រមានថា ក្រដាសអាលុយមីញ៉ូមអាចធ្វើឲ្យប៉ះពាល់ដល់ខួរក្បាល អតុល្យភាពនៅក្នុងរាងកាយ ឆ្អឹងមានសុខភាពខ្សោយ ប្រសិនបើអ្នកប្រើប្រាស់យូរអង្វែង។
ក្រៅពីនេះ ការចម្អិនអាហារដោយប្រើក្រដាសអាលុយមីញ៉ូម អាចប៉ះពាល់ដល់សួត និងផ្លូវដង្ហើម នៅពេលដែលអ្នកស្រូបយកផ្សែងរបស់វាចូលទៅក្នុងខ្លួន។
មិនតែប៉ុណ្ណោះអ្នកគ្រប់គ្នាត្រូវចាំថា នៅពេលដែលក្រដាសអាលុមីញ៉ូមត្រូវនឹងកម្តៅខ្លាំង វាអាចសាយភាយលោហៈធាតុចូលទៅក្នុងអាហារ។ ជាពិសេសពេលដែលវាប៉ះជាមួយនឹងទឹកក្រូចឆ្មា ឬគ្រឿងទេសផ្សេងៗ សារធាតុគីមីនៅក្នុងក្រដាស់អាលុមីញ៉ូមនឹងភាយចេញកាន់តែខ្លាំង។
ការចម្អិនអាហារដោយប្រើក្រដាសអាលុមីញ៉ូម អាចធ្វើឲ្យអាហារមានផ្ទុកសារធាតុអាលុមីញ៉ូមដល់ទៅ ៤០០ក្រាម នេះបើយោងតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត Essam Zubaidy ដែលជាអ្នកស្រាវជ្រាវនៅសាលកវិទ្យាល័យ American University of Sharjah ។
ទន្ទឹមនឹងនេះផងដែរ អង្កការពិភពលោក WHO បានផ្តល់អនុសាសន៍ថា ក្នុងមួយថ្ងៃអ្នកគួរតែកំណត់ការប្រើប្រាស់សារធាតុអាលុយមីញ៉ូមត្រឹមតែ ៦០ក្រាមប៉ុណ្ណោះ៕
មតិយោបល់