ក្នុងអំឡុងពេលពពោះ រាងកាយរបស់មនុស្សស្រីមានការផ្លាស់ប្តូរយ៉ាងខ្លាំង ដោយសារតែអ័រម៉ូន។ ជាពិសេសទ្វារមាស របស់ស្ត្រីនឹងប្រែទៅជាស្ងួត ក្រោយពេលសម្រាលកូនរួច។ នេះហើយ ជាការរំខានដ៏ធំមួយ ដែលបណ្តោលឲ្យប៉ះពាល់ដល់ការបង្កាត់ភ្លើងស្នេហ៍រវាងអ្នកនឹងស្វាមី នៅពេលក្រោយៗទៀត។
ខាងក្រោមនេះ គឺជាមូលហេតុដែលបណ្តោលឲ្យទ្វារមាសរបស់មនុស្សស្រីកាន់តែស្ងួត ក្រោយពេលសម្រាលកូនរួចៈ
១. អ័រម៉ូន Estrogen និង progesterone ឡើងដល់កំពូលក្នុងអំឡុងពេលមានផ្ទៃពោះ ហើយធ្លាក់មកវិញភ្លាមៗក្រោយពេលសម្រាលកូនរួច។ មិនតែប៉ុណ្ណោះអ័រម៉ូន Estrogen នៅតែបន្តធាក់ចុះក្នុងអំឡុងពេលបំបៅដោះកូន។
២.តើអ្នកឆ្ងល់ទេ ហេតុអ្វីបានជាអ័រម៉ូន Estrogen ធ្លាក់ចុះបង្កឲ្យទ្វារមាសរបស់មនុស្សស្រីមានសភាពស្ងួត? តាមពិតអ័រម៉ូននេះមានតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនលំហូរឈាមទៅកាន់តំបន់ឯជក និងបង្កើនទឹករំអិលឲ្យកាន់តែច្រើនឡើង ដូច្នេះហើយ ទើបបង្កឲ្យទ្វារមាសមានសភាពស្ងួត ហើយឧស្សាហ៍បែកញីសខុសធម្មតា។
៣.លក្ខខណ្ឌផ្សេងទៀត ដែលធ្វើឲ្យទ្វារមាសស្ងួត គឺការរលាកក្រពេញទីរ៉ូអ៊ីតក្នុងអំឡុងពេលសម្រាលកូន។ ចំណុចនេះហើយ ដែលធ្វើឲ្យប៉ះពាល់ដល់ការផលិតនៃក្រពេញទីរ៉ូអ៊ីត ហើយទីបំផុតស្ត្រីអាចកើតជំងឺធ្លាក់ទឹកចិត្ត ឆាប់ខឹង ឡើងទម្ងន់ និងស្ងួតទ្វារមាស។
វិធីដោះស្រាយបញ្ហាស្ងួតទ្វារមាស
-ដំបូងអ្នកត្រូវទទួលទានទឹកឲ្យបានគ្រប់គ្រាន់ ដើម្បីផ្តល់សំណើមដល់រាងកាយគ្រប់ពេលវេលា។
-បន្ទាប់មកអ្នកត្រូវទទួលទានអាហារដែលសម្បូរអាស៊ីតខ្លាញ់អូមេហ្គា៣ និងប្រូតេអ៊ីនឲ្យបានច្រើន។ អាហារទាំងនោះមានដូចជាៈ ត្រីសាម៉ុង ត្រីធូណា គ្រប់ផ្កាឈូករ័ត្ន គ្រាប់ល្ង និងគ្រាប់ល្ពៅជាដើម។
-បន្ទាប់មកទៀត អ្នកត្រូវព្យាយាមទទួលទានផ្លែឈើដូចជា ផ្លែប៉ោម ផ្លែសឺរីហ្ស ពពួកសណ្តែក ព្រោះវាមានផ្ទុកបរិមាណនៃសារធាតុ Isoflavones ដែលអាចជួយបង្កើនអ័រម៉ូន estrogen ឡើងវិញបាន៕
មតិយោបល់