បរទេសៈ ពេលមានផ្ទៃពោះ ស្ត្រីត្រូវការរបបអាហារដែលសម្បូរសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ដល់ការលូតលាស់របស់ទារក។ ប៉ុន្តែ ទន្ទឹមនឹងនេះអ្នកក៏គួរតែជៀសវាងអាហារមួយចំនួនផងដែរ ព្រោះវាអាចប៉ះពាល់ដល់សុខមាលភាព និងការអភិវឌ្ឍទារក។
ខាងក្រោមនេះ គឺជាប្រភេទអាហារដែលស្ត្រីមានផ្ទៃពោះគួរជៀសវាង៖
– ត្រីឆៅ និងសន្តានសត្វ ខ្យង ខ្ចៅ លៀស គ្រំ…
– សាច់ ឬត្រីដែលចម្អិនមិនបានល្អ
– គ្រឿងស្រវឹង
– ទឹកដោះគោដែលមិនបានឆ្លងកាត់ការសម្លាប់មេរោគត្រឹមត្រូវ និងឈីស
– ស៊ុតឆៅ និងស៊ុតដែលចម្អិនមិនទាន់ឆ្អិនល្អ
– សាច់ឆៅ ឬសាច់កែច្នៃទុកឲ្យបានយូរ
– ប្រភេទត្រីសមុទ្រ ដូចជាត្រីឆ្លាម ត្រីចំពុះវែង(Swordfish)…
– ថ្លើមសត្វ និងផលិតផលថ្លើមផ្សេងៗ
ដូច្នេះហើយ ដើម្បីសុវត្ថិភាពចំពោះទារកក្នុងផ្ទៃ អ្នកគួរតែទៅពិនិត្យសុខភាពឲ្យបានទៀងទាត់ ឬសុំពិគ្រោះយោបល់ជាមួយអ្នកជំនាញពាក់ទព័ន្ធទៅនឹងរបបអាហារប្រចាំថ្ងៃឲ្យបានត្រឹមត្រូវ៕
មតិយោបល់