ព័ត៌មានសុខភាព

ល្ហុងទុំជាឱសថលេខ១ ក្នុងការព្យាបាលបញ្ហាមុន

ល្ហុងមិនត្រឹមតែជាអាហារដែលមានរសជាតិផ្អែមឆ្ងាញ់ និងសម្បូរជាតិសរសៃ ដែលជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារប៉ុណ្ណោះទេ វាថែមទាំងជាឱសថដ៏ល្អបំផុតក្នុងការព្យាបាលបញ្ហាមុន។

តើគួរប្រើល្ហុងបែបណា ទើបមានប្រសិទ្ធិភាពក្នុងការព្យាបាលមុន?

ការអនុវត្ត៖
– យកល្ហុងទុំមួយចំណិតកិនឲ្យម៉ត់
– លាបនៅលើផ្ទៃមុខរបស់អ្នក ដោយធ្វើចលនាម៉ាស្សាថ្នមៗ
– ទុកចោលឲ្យស្ងួតរយៈពេល ១០ ទៅ ១៥នាទី ទើបលាងសម្អាតចេញជាមួយទឹកធម្មតា
– ព្យាយាមធ្វើបែបនេះឲ្យបានមួយថ្ងៃពីរដង(ពេលព្រឹក និងល្ងាច) ដើម្បីឆាប់ទទួលបានផល៕

មតិយោបល់