តើការរួមភេទក្នុងពេលមានផ្ទៃពោះបង្កឲ្យមានហានិភ័យដែរឬទេ? វាពិតជាមានសុវត្ថិភាពប្រសិនបើភាគគីទាំងពីរចេះអនុវត្តការរួមភេទបានត្រឹមត្រូវ។ បើយោងតាមគេហទំព័រ thehealthsite បានបង្ហាញថា ការប្រព្រឹត្តសកម្មភាពរួមភេទរបស់គូស្នេហ៍មួយចំនួនអាចធ្វើឲ្យរលូតកូន ហើយស្លាប់ទាំងម្តាយថែមទៀត គឺដោយសារតែពួកគេមិនបានអនុវត្តតាមអនុសាសន៍របស់អ្នកជំនាញ។
ដូច្នេះហើយ លោកវេជ្ជបណ្ឌិត Rajan Bhonsale បានផ្តល់ដំបូលន្មានថា ប្រសិនបើគូស្នេហ៍គ្រប់រូបអាចជៀសវាង ៤ចំណុចនេះបាន ការរួមភេទក្នុងពេលមានផ្ទៃពោះមិនប៉ះពាល់នោះឡើយ។

១.ផ្អាករួមភេទនៅត្រីមាសដំបូង
គ្រូពេទ្យបានណែនាំឲ្យគូស្នេហ៍ផ្អាកការរួមភេទក្នុងអំឡុងពេលមានផ្ទៃពោះ ៣ខែដំបូង ព្រោះវាជាពេលវេលាដ៏សំខាន់ដែលទារកអភិវឌ្ឍ។ ប៉ុន្តែប្រសិនបើអ្នកធ្វើសកម្មភាពរួមភេទខ្លាំង នៅក្នុងអំឡុងពេលនេះអាចបង្កឲ្យរបូតទងសុក។
២.ផ្អាករួមភេទខែចុងក្រោយនៃការមានផ្ទៃពោះ
លោកវេជ្ជបណ្ឌិត Bhonsale បានថ្លែងឲ្យដឹងថា ការធ្វើសកម្មភាពរួមភេទនៅខែចុងក្រោយនៃការមានផ្ទៃពោះ គឺរឿងដ៏ប្រថុយប្រថានដូចការរួមភេទនៅត្រីមាសទី១ដែរ។ ហេតុនេះ គូស្នេហ៍ទាំងឡាយ គួរតែផ្អាកការរួមភេទជាបណ្តោះអាសន្នសិន។
៣.ឲ្យបុរសគ្រប់គ្រងលើសកម្មភាព
ការឲ្យបុរសនៅពីលើមិនមែនជាទីតាំងដែលល្អសម្រាប់រួមភេទក្នុងពេលមានផ្ទៃពោះនោះទេ ព្រោះវាអាចដាក់សម្ពាធទៅលើពោះកាន់តែខ្លាំង។ ហេតុនេះហើយ ទើបអ្នកជំនាញបានផ្តល់អនុសាសន៍ ឲ្យមនុស្សស្រីនៅពីលើវិញ ទើបអាចគ្រប់គ្រងដងស៊ីតេនៃសកម្មភាពបានល្អ ហើយមានសុវត្ថិភាពចំពោះទារកក្នុងផ្ទៃ។
៤.រួមភេទពេលសុកបាំងមាត់ស្បូន
ក្នុងករណីដែលសុកបាំងជិតមាត់ស្បូន អ្នកមិនត្រូវប្រព្រឹត្តសកម្មភាពរួមភេទនោះឡើយ ព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃ។
អាស្រ័យហេតុនេះ ប្រសិនបើគូស្នេហ៍ទាំងឡាយមិនចង់ជួបញ្ហាអាក្រក់ដល់កូន និងម្តាយនោះទេ អ្នកគួរតែជៀសវាងឲ្យបាន៕
មតិយោបល់