ស្ពៃក្តោប ត្រូវបានគេប្រើសម្រាប់ព្យាបាលបញ្ហាស្បែកហើម និងជាំជាច្រើនទស្សវត្សរ៍មកហើយ ព្រោះវាមានសារធាតុប្រយុទ្ធប្រឆាំងនឹងការលាកយ៉ាងពូកែ។ ឆ្លងតាមការស្រាវជា្រវរបស់អ្នកវិទ្យាសាស្ត្របន្តរហូតមកដល់សព្វថ្ងៃនេះបានរកឃើញថា ជីវជាតិជាច្រើនដែលមាននៅក្នុងស្ពៃក្តោប មិនត្រឹមតែអាចព្យាបាលការរលាក ហើមនោះទេ វាក៏មានប្រយោជន៍យ៉ាងខ្លាំងក្នុងការព្យាបាលជំងឺឈឺសន្លាក់ និងរលាកឆ្អឹងបានផងដែរ។
របស់ដែលត្រូវការ៖
– ស្ពៃក្តោបគ្មានជាតិគីមី ១ក្តោប (ស្ពៃក្តោបពណ៌ក្រហមកាន់តែល្អ)
– ក្រដាសអាលុយមីញ៉ូម
– ផ្លាស្ទិចរុំបន្លែផ្លែឈើ
– ត្បាល់ ដបកែវ ឬញញួរដំសាច់
– ជ្រុញ ឬតុ
– ម៉ាស៊ីនដុតនំ ឬចង្ក្រានធ្យូង
កាអនុវត្ត៖
– បកស្ពៃក្តោបជាសន្លឹក ហើយលាងឲ្យស្អាត បន្ទាប់មកចិតគល់រឹងៗចេញគ្រប់ស្លឹក។ ដាក់វាលើជ្រុញ យកដបរមៀលកិនពីលើឲ្យទន់។
– រុំស្លឹកស្ពៃដែលកិនរួច ជាមួយក្រដាសអាលុយមីញ៉ូម រួចយកទៅដាក់ក្នុងម៉ាស៊ីនដុតនំ ឬនៅលើចង្រានធ្យូង ដើម្បីឲ្យមានកម្តៅក្តៅល្មមចំនួន២ទៅ៣នាទី។
– យកស្លឹកស្ពៃដែលកម្តៅរួច ទៅរុំលើកន្លែងឈឺដោយផ្ទាល់ជាមួយនឹងសាច់របស់អ្នក ហើយយកផ្លាស្ទិចរុំពីលើឲ្យជិត រួចទុកឲ្យបាន១ម៉ោង។
– ធ្វើរបៀបនេះឲ្យបាន៣ដងក្នុងមួយថ្ងៃ លោកអ្នកនឹងទទួលបានលទ្ធផលនៅថ្ងៃបន្ទាប់ជាក់ជាមិនខាន៕
មតិយោបល់