ជាធម្មតា ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ តែងតែមានទម្លាប់ខុសៗគ្នា មិនថាតែពេលអង្គុយ ដេក ដើរ ឬឈនោះទេ ក៏ប៉ុន្តែទម្លាប់មួយចំនួនអាចប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។ បើយោងតាមគេហទំព័រ brightside បានឲ្យដឹងថា មានទម្លាប់៦យ៉ាង អាចបណ្តោលឲ្យខូចសុខភាព ហើយមនុស្សភាគច្រើនកំពុងតែធ្វើរាល់ថ្ងៃទាំងមិនដឹងខ្លួន។
១.ទម្លាប់អង្គុយគងទាក់ខ្លា
ការសិក្សាជាច្រើនបានបញ្ជាក់ថា ការអង្គុយគងទាក់ខ្លា នៅលើកៅអី ឬកន្លែងណាក៏ដោយ អាចបណ្តាលឲ្យកើតជំងឺលើសឈាម ហើមសរសៃជើង និងការខូចសរសៃប្រសាទ។
២.ពាក់វែនតាមានគុណភាពអន់
ដើម្បីសន្សំសំចៃប្រាក់ មនុស្សភាគច្រើននិយមប្រើវែនតាការពារពន្លឺថ្ងៃ ដែលមានតម្លៃថោក ដោយមិនដឹងថា វាមិនអាចការពារភ្នែករបស់អ្នកពីកាំរស្មើ UV ហើយបណ្តាលឲ្យរលាកភ្នែក ឡើងបាយ ហើយបើកាន់តែធ្ងន់ធ្ងរ គឺកើតមហារីក តែម្តង។
៣.ផឹកទឹកច្រើនពេក
មនុស្សភាគច្រើន តែងតែយល់ថា ការផឹកទឹកច្រើនពិតជាល្អសម្រាប់សុខភាព ប៉ុន្តែការសិក្សាបានអះអាងថា មនុស្សម្នាក់ៗមានតម្រូវការទឹកខុសៗគ្នា អាស្រ័យទៅតាមការបញ្ចេញកម្លាំងពលកម្មប្រចាំ។ ដូច្នេះ ប្រសិនបើអ្នកមិនមានអារម្មណ៍ស្រេកទឹកទេ កុំព្យាយាមបង្ខំខ្លួនឯង នាំតែបង្កបញ្ហាដល់សុខភាពទៅវិញនោះទេ។
៤.ទម្លាប់ស្អំទឹកក្តៅលើក្បាលពោះ
មនុស្សមួយចំនួនជាពិសេស មនុស្សវ័យចំណាស់និយមយកទឹកក្តៅច្រកដប ឬទឹកកកច្រកថង់ ទៅស្អំក្បាលពោះ ដើម្បីបំបាត់ការឈឺចាប់។ ប៉ុន្តែទម្លាប់នេះ អាចធ្វើឲ្យប៉ះពាល់ដល់សុខភាព ដោយមិនដឹងខ្លួន ដូចជាការហូរឈាម រលាកខ្នែងពោះវៀន និងរលាកលំពែងជាដើម។ ជាពិសេស បើអ្នកនៅតែបន្តធ្វើរបៀបនេះ យូរៗទៅអាចបង្កទៅជាជំងឺមហារីក។
៥.ទម្លាប់អង្គុយមិនត្រង់ខ្លួន
ទម្លាប់អង្គុយមិនត្រង់ខ្លួន ដូចជានៅកន្លែងញ៉ាំបាយ និងកន្លែងធ្វើការ អាចធ្វើឲ្យសរីរាង្គនៅខាងក្នុងរបស់អ្នកមានដំណើរមិនប្រក្រតី។ ហេតុនេះ អ្នកគួរមានទម្លាប់អង្គុយឲ្យត្រង់ខ្លួន និងតម្រង់កៅអីធ្វើការ ឲ្យសមល្មមទៅតាមកុំព្យូទ័ររបស់អ្នក។
៦.គេងផ្អៀងមកខាងស្តាំ
ការគេងផ្អៀងមកខាងស្តាំ ធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារយ៉ាងខ្លាំង។ ព្រោះសរីរាង្គមួយចំនួនដំណើរការខុសធម្មតា ដែលធ្វើក្រពេញកូនកណ្តុរ មិនអាចគ្រប់គ្រងជាតិពុលក្នុងរាងកាយបាន ហើយទីបំផុតអ្នកនឹងកើតជំងឺជាច្រើនដោយមិនដឹងខ្លួន៕
មតិយោបល់