ព័ត៌មានសុខភាព

ឈប់បានគួរឈប់ទៅ! ទម្លាប់ញ៉ាំអាហារក្តៅ អាចនាំឲ្យកើតមហារីក

ការញ៉ាំអាហារក្តៅ គឺជាទម្លាប់ដ៏ពេញនិយមបំផុតសម្រាប់មនុស្សទូទៅ ព្រោះវាមានរសជាតិឆ្ងាញ់ជាងអាហារដែលត្រជាក។ ជាពិសេសអាហារមួយចំនួនដូចជាស៊ុបគោជាដើម នៅពេលដែលទុកឲ្យត្រជាក់វានឹងកកខ្លាញ់ ពិបាកក្នុងការញ៉ាំខ្លាំងណាស់ ដូច្នេះបានតែញ៉ាំនៅក្តៅៗនោះទេ។

តែទោះជាយ៉ាងណា បើយោងតាមអ្នកជំនាញបានបង្ហាញថា ការញ៉ាំអាហារក្តៅខ្លាំងពេក អាចបង្កឲ្យកើតជំងឺមហារីក ដោយមិនដឹងខ្លួន ព្រោះអាហារក្តៅ អាចបណ្តោលឲ្យរលាក និងដំបៅ បំពង់អាហារ។ ប្រសិនបើអ្នកទម្លាប់បែបនេះរយៈពេលយូរមិនព្រមកែ ការលាកនឹងវិវត្តទៅជាជំងឺមហារីក ជាពុំខាន។ តំបន់ដែលងាយរងគ្រោះដោយសារតែទម្លាប់ញ៉ាំអាហារក្តៅខ្លាំងជាងគេគឺ មាត់ បំពង់ក។

យកល្អដើម្បីការពារហានិភ័យវិវត្តទៅរកជំងឺមហារីក បន្ទាប់ពីធ្វើម្ហូបហើយភ្លាម អ្នកគួរតែរងចាំបន្តិចសិន ដើម្បីឲ្យកម្តៅនៃម្ហូបថយចុះ ហើយងាយស្រួលក្នុងការញ៉ាំ មិនបង្កឲ្យរលាកទៀតឡើយ។

អ្នកជំនាញបានណែនាំថា ទម្លាប់ញ៉ាំអាហារក្តៅរយៈពេលយូរ អាចបង្កើនហានិភ័យនៃជំងឺមហារីក កាន់តែខ្លាំង ដូច្នេះអ្នកគួរតែជៀសវាងទម្លាប់អាក្រក់មួយនេះឲ្យបាន៕

មតិយោបល់