មនុស្សស្រីតែងមានការព្រួយបារម្ភជាខ្លាំងចំពោះបញ្ហាសុខភាពផ្លូវភេទ ដូចជាប្រដាប់ភេទមានក្លិនមិនល្អ ព្រោះវាមានលក្ខណៈស្មុគស្មាញ និងពិបាកថែទាំ ជាងប្រដាប់ភេទបុរស។ ប៉ុន្តែបញ្ហានេះអាចដោះស្រាយបាន ប្រសិនបើអ្នកដឹងពីវិធីរក្សាអនាម័យដោយខ្លួនឯង។
១. លាងសម្អាតជាមួយទឹកក្តៅឧណ្ឌៗ
ការប្រើទឹកក្តៅឧណ្ឌៗលាងសម្អាត ជាវិធីធម្មជាតិមួយដែលអាចសម្លាប់មេរោគ និងបំបាត់ក្លិនបានយ៉ាងល្អ ជាងការប្រើសាប៊ូ ឬផលិតផលគីមីផ្សេងៗឆ្ងាយណាស់។
២. កុំប្រើសាប៊ូមានក្លិនក្រអូប
សាប៊ូ ឬទឹកអនាម័យដែលមានក្លិនក្រអូប អាចធ្វើឲ្យសុខភាពរបស់ទ្វារមាសបាត់បង់តុល្យភាព ហើយធ្វើឲ្យដំណើរការនៃការសម្អាតដោយខ្លួនឯងតាមបែបធម្មជាតិក៏ខុសប្រក្រតីដែរ។
៣. បញ្ឈប់ការបាញ់ទឹកលាងសម្អាត
បើអ្នកមានទម្លាប់ប្រើទឹកបាញ់លាងសម្អាតទ្វារមាស គួរតែបញ្ឈប់ភ្លាម ព្រោះវាអាចធ្វើឲ្យខូចសុខភាពរបស់ទ្វារមាស។ អ្នកគួរតែប្រើទឹកក្តៅឧណ្ឌៗ ដើម្បីលាងសម្អាត និងចងចាំថា ទ្វារមាសរបស់អ្នកមានសមត្ថភាពលាងសម្អាតដោយខ្លួនឯង។
៤. ងូតទឹកក្តៅ
ការងូតទឹកក្តៅ អាចជួយកម្ចាត់បាក់តេរីនៅលើខ្លួន ថែមបំបាត់ក្លិនក្នុងទ្វារមាសរបស់អ្នកបានយ៉ាងល្អផងដែរ។
៥. ជៀសវាងប្រើសំឡីអនាម័យមានក្លិនក្រអូប
មិនមែនជារឿងអាក្រក់ទេ ក្នុងការប្រើសំឡីអនាម័យមុននឹងចេញទៅធ្វើការងារ ឬទៅក្រៅ ប៉ុន្តែក្លិនក្រអូបនៃសំឡីអនាម័៦ អាចប៉ះពាល់ដល់តុល្យភាពធម្មជាតិ នៃទ្វារមាសរបស់អ្នក។
៦. រក្សាអនាម័យឲ្យបានល្អ អំឡុងពេលមានរដូវ
ស្រ្តីភាគច្រើន ងាយឆ្លងមេរោគមួយចំនួនក្នុងអំឡុងពេលមានរដូវ ដោយសារតែឈាមរដូវបានធ្វើឲ្យកម្រិត pH ក្នុងខ្លួនមនុស្សស្រីគ្មានតុល្យភាព។ ដូច្នេះអ្នកត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ ហើយព្យាយាមប្រើទឹកក្តៅក្នុងការលាងសម្អាត ឬងូតទឹក៕
មតិយោបល់