ព័ត៌មានសុខភាព

ឡើងឋានសួគ៌២១ដងក្នុងមួយខែ អាចកាត់បន្ថយហានិភ័យជំងឺមហារីកក្រពេញប្រូស្តាត

បុរសដែលមានអាយុចន្លោះពី ២០ ទៅ ២៩ឆ្នាំ ដែលបានរួមភេទ និងបញ្ចេញមេជីវិតឈ្មោល ២១ដងក្នុងមួយខែ អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាត។

អ្នកវិទ្យាសាស្ត្របានធ្វើការស្ទាបស្ទង់សុខភាពបុរសប្រមាណជា ៣២,០០០នាក់ ក្នុងឆ្នាំ១៩៩២ នៅពេលពួកគេមានអាយុ ២០រហូតដល់ឆ្នាំ ២០១០។ ក្នុងអំឡុងពេលនេះ មនុស្សចំនួន ៤០០០នាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺមហារីកក្រពេញប្រូស្តាត។

លទ្ធផលនៃការស្រាវជ្រាវបានបង្ហាញថា បុរសមានអាយុពី ២០ទៅ ២៩ឆ្នាំ ដែលបានបញ្ចេញទឹកកាម ២១ដងក្នុងមួយខែ អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាតរហូតដល់១៩ភាគរយ បើធៀបទៅនឹងអ្នកដែលបានរួមភេទ ៤ទៅ ៧ដងក្នុងមួយខែ។

សម្រាប់បុរសដែលមានអាយុចាប់ពី ៤០ទៅ ៤៩ឆ្នាំ បានបញ្ចេញទឹកកាម២១ដងក្នុងមួយខែ អាចកាត់បន្ថយហានិភ័យនៃការវិវត្តទៅរកជំងឺមហារីកក្រពេញប្រូស្តាត ២២ភាគរយ។

អ្នកដឹកនាំការសិក្សាលោក Jennifer Rider បាននិយាយថា កាបញ្ចេញទឹកកាមរបស់បុរស ប្រៀបដូចជាការសម្អាតសរីរាង្គខាងក្នុង និងនាំមកនូវតុល្យភាពអ័រម៉ូន រារាំងកោសិកាមិនឲ្យឆាប់ចាស់ និងកាត់បន្ថយហានិភ័យនៃជំងឺទូទៅ ជាពិសេសជំងឺមហារីក។ ដូច្នេះ ការបញ្ចេញទឹកកាមច្រើនដងក្នុងមួយខែ ត្រូវបានគេសន្និដ្ឋានថា ពិតជាមានអត្ថប្រយោជន៍ណាស់សម្រាប់ក្រពេញប្រូស្តាត។

ម្យ៉ាងវិញទៀត តាមការសិក្សាមួយដែលបានធ្វើឡើងដោយសាកវិទ្យាល័យ Montreal ប្រទេសកាណាដាបានរកឃើញថា បុរសដែលមិនបានរួមភេទត្រូវប្រឈមនឹងហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាតទ្វេដង បើធៀបទៅនឹងអ្នកដែលបានរួមភេទទៀងទាត់៕

ប្រភព៖ soha

មតិយោបល់