ភ្នំពេញៈ លោក សុខ ពេញវុទ្ធ អភិបាលខណ្ឌដូនពេញ កាលពីវេលាម៉ោង១១និង៤០នាទីយប់នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះបង្ក្រាបទីតាំងបើកលេងហ្គេមបាញ់ត្រីនៅចំណុចផ្ទះលេខ១៩E0 ផ្លូវលេខ៨៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
អភិបាលខណ្ឌដូនពេញ បានឲ្យដឹងថា ក្រោយប្រតិបត្តិការបង្ក្រាបនេះ កម្លាំងរបស់លោកបានដកហូតទូហ្គេមបាញ់ត្រីចំនួន១គ្រឿង កៅអី១០ កង្ហារ១គ្រឿង និងឃាត់ខ្លួនម្ចាស់អាជីវកម្មម្នាក់ យកមកសាកសួរ។
ក្រោយពីសាកសួរ សមត្ថកិច្ចបានធ្វើការអប់រំណែនាំ និងឲ្យម្ចាស់អាជីវកម្មធ្វើកិច្ចសន្យាបញ្ឈប់បើកអាជីវកម្មខាងលើនេះទៀត។ បន្ទាប់មកសមត្ថកិច្ចបានឲ្យម្ចាស់អាជីវកម្ម ត្រឡប់ទៅផ្ទះវិញ។ ចំណែកហូតហ្គេមបាញ់ត្រី១គ្រឿង ត្រូវបានយកមករក្សារទុកនៅសាលាខណ្ឌដូនពេញរង់ចាំធ្វើការកម្ទេចចោល៕
https://youtu.be/4bdN3SSFI8I
មតិយោបល់