ព័ត៌មានសុខភាព

ទទួលទានអាហារពេលព្រឹកគ្មានផាសុខភាព អាចបណ្តោលឲ្យអ្នកឆាប់ស្លាប់!

ជំងឺសរសៃឈាមបេះដូង គឺជាបុព្វហេតុចម្បងនៃការស្លាប់នៅក្នុងពិភពលោក។ បើយោងតាមអង្គការសុខភាពពិភពលោ WHO បានបង្ហាញថា ជារៀងរាល់២វិនាទី មានមនុស្សស្លាប់ម្នាក់ដោយសារជំងឺសរសៃឈាមបេះដូង ជារៀងរាល់៥វិនាទី មានករណីកើតជំងឺសរសៃឈាមបេះដូងម្នាក់ ហើយរៀងរាល់៦វិនាទី មានករណីកើតជំងឺដាច់សរសៃឈាមខួរក្បាលម្នាក់។

អ្នកស្រាវជ្រាវបានចង្អុលបង្ហាញថា ហានិភ័យនៃជំងឺសរសៃឈាមអាកទែនេះ កើតឡើងដោយសារតែទម្លាប់នៃការទទួលទានអាហារពេលព្រឹក និងរបៀបរស់នៅគ្មានផាសុខភាព។

ការស្រាវជ្រាវថ្មីៗនេះបានរកឃើញថា ការញ៉ាំអាហារពេលព្រឹកគ្មានផាសុខភាពរាល់ថ្ងៃ អាចប្រឈមនឹងជំងឺក្រិនសរសៃឈាម ដែលគេហៅថា ជំងឺខ្សោយបេះដូង និងត្បៀតសរសៃឈាម។ នេះដោយផ្អែកទៅលើការវិភាគទិន្នន័យទៅលើរបបអាហាររបស់បុរស និងស្ត្រី ជាង ៤០០០នាក់ ដែលមានអាយុចាប់ពី ៤០ ដល់ ៥៤ឆ្នាំ នៅក្នុងប្រទេសអង់គ្លេស។

ការស្រាវជ្រាវ ដែលចុះផ្សាយនៅក្នុងទស្សាវដ្តី American College of Cardiology ក៏បានរកឃើញដែរថា អ្នកដែលឧស្សាហ៍រំលងអាហារពេលព្រឹក អាចបង្កើតកំណកបន្ទះកូឡេស្តេរ៉ុល ជាច្រើននៅក្នុងសរសៃឈាម ដែលនាំឲ្យកើតមានហានិភ័យនៃជំងឺសរសៃឈាមបេះដូងមានកម្រិតខ្ពស់។

សរុបសេចក្តីមកវិញ អ្នកស្រាវជ្រាវបានបង្ហាញថា ការរំលងអាហារពេលព្រឹក និងទម្លាប់ទទួលទានអាហារពេលព្រឹកគ្មានផាសុខភាព ត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺសរសៃឈាមទាក់ទែដូចគ្នា៕

ប្រភព៖ soha

មតិយោបល់