គូថ គឺជាសរីរាង្គមួយផ្នែកដែលអាចជួយឲ្យមនុស្សស្រីមានភាពទាក់ទាញបានមួយកម្រិត ដូច្នេះហើយទើបមនុសស្រីជាច្រើនចង់បានគូថណែក្តន់ ឬស្លៀកខោប៉ូវដើម្បីឲ្យចេញរាងស្អាត។ ប៉ុន្តែ តើអ្នកដឹងទេ? រូបរាងនៃគូថក៏អាចឆ្លុះបញ្ចាំងពីចរិករបស់មនុស្សម្នាក់បានដែរ។
ខាងក្រោមនេះជាទម្រង់គូថទាំង៨យ៉ាង ដែលអ្នកមានតាំងពីធម្មជាតិ ហើយអាចប្រាប់ថា អ្នកជាមនុស្សដែលមានអត្តចរិកបែបណា៖
គូថសាច់ដុំ
មនុស្សដែលមានសាច់ដុំគូថរឹងៗ ជាមនុស្សដែលជឿទុកចិត្តលើខ្លួនឯង ហ៊ានលះបង់ខ្ពស់ដើម្បីការងារ មានសមត្ថភាពទាំងផ្លូវកាយផ្លូវចិត្ត មានការតាំងចិត្តខ្ពស់ ជាពិសេសពូកែរឿងលើគ្រែ។
គូថមូល
មនុស្សដែលមានគូថ រាងមូលដូចផ្លែប៉ោម ជាមនុស្សដែលមានការប្រាថ្នាខ្ពស់ ព្យាយាមពុះពារគ្រប់ឧបសគ្គរហូតទាល់តែទទួលបានភាពជោគជ័យ។ មនុស្សប្រភេទនេះ ចូលចិត្តនិយាយតាមការពិត និងត្រង់ៗ ជាពិសេសមានចំណង់ផ្លូវភេទខ្ពស់។
គូថការេ
មនុស្សដែលគូថជ្រុងរាងដូចការេ ជាមនុស្សដែលមហិច្ឆតាខ្ពស់ ហើយមិនដែលងាយបោះបង់កិច្ចការចោលពាក់កណ្តាលទីនោះទេ។
គូថជ្រួញ
មនុស្សប្រភេទនេះ ជាមនុស្សដែលមានចិត្តស្ងប់ស្ងាត់ មានហេតុផល និងអាចពឹងពាក់បាន ។
គូថយារ
មនុស្សដែលមានគូថយារពីកំណើត ជាមនុស្សភាពរួសរាយរាក់ទាក់ ចិត្តល្អជាទីបំផុត ចេះគិតគូរ ទុកចិត្តបាន ចេះលើកទឹកចិត្ត ចូលចិត្តធ្វើឲ្យគេសើច ចូលចិត្តក្មេងៗ និងជាម្តាយ ឬឪពុកដ៏ល្អ។
គូថម្ខាងធំ ម្ខាងតូច
ប្រើបើអ្នកជាមនុស្សដែលមានគូថឆ្វេងធំជាងខាងស្តាំ លោកអ្នកគួរតែប្រញាប់រៀបការឲ្យបានឆាប់ ព្រោះភាពនៅលីវអាចធ្វើឲ្យអ្នកមិនមានសុខភាពល្អ។ ផ្ទុយទៅវិញ បើអ្នកជាមនុស្សដែលមានគូថស្តាំធំជាងខាងឆ្វេង នោះអ្នកនឹងមានបញ្ហាជាច្រើនក្នុងជីវិត ដូចជាបញ្ហាការងារ និងមានបញ្ហាពេលសម្រាលកូនសម្រាប់មនុស្សស្រី។
គូថមានរោមច្រើន
មនុស្សប្រភេទនេះ ជាមនុស្សល្អ និងចូលចិត្តភាពរីករាយច្រើន។ ប៉ុន្តែពួកគេ អាចនឹងបង្កើតកូនដែលមានបញ្ហាផ្លូវចិត្ត និងឆាប់ឆេវឆាវ។
ដៅលើគូថ
មនុស្សមួយប្រភេទចុងក្រោយនេះ ជាមនុស្សដែលមានភាពក្លាហាន និងក្តីស្រលាញ់ខ្ពស់ណាស់៕
មតិយោបល់