ព័ត៌មានជាតិ

មុននេះបន្តិច កម្លាំងនគរបាលខណ្ឌមានជ័យឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀនម្នាក់ ដកហូតអាវុធកែច្នៃ១ដើម

ភ្នំពេញ: នៅមុននេះបន្តិច កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ បានធ្វើការឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងម្នាក់ ដកហូតថ្នាំញៀនមួយចំនួនធំ​ និងអាវុធកែច្នៃ១ដើម។

ការឃាត់ខ្លួនមុខសញ្ញានេះ ធ្វើឡើងនារសៀលថ្ងៃទី២៣ ខែមករា ​ឆ្នាំ២០១៧នេះ ស្ថិតនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នគរបាលខណ្ឌមានជ័យបានឲ្យដឹងថា មុខសញ្ញាដែលឃាត់ខ្លួននោះ មានឈ្មោះ ណែម រតន: ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ ។ វត្ថុតាងដែលដកហូតបានរួមមាន ៖ ថ្នាំញៀនប្រភេទម៉ាទឹកកចំនួន​១៧កញ្ចប់ធំ និងអាវុធកែច្នៃ(កាំភ្លើងប៊ិច)។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងខាងលើ ត្រូវបាននាំ​មកសាកសួរប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ នឹងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

//youtu.be/qvbkHSsn5fo

មតិយោបល់