ការជក់បារីក្នុងអំឡុងពេលមានផ្ទៃពោះមានឥទ្ធិពលយូរអង្វែងទៅលើការអភិវឌ្ឍខួរក្បាល ហើយរួមចំណែកដល់បញ្ហាផ្លូវចិត្តចំពោះកុមារតូចៗ។ ចំណែកឯបរិមាណនៃខួរក្បាលមានទំហំតូច អមទៅដោយបញ្ហាអាកាប្បកិរិយានៅពេលធំឡើង នេះបើយោងតាមការសនិដ្ឋានរសប់វេជ្ជបណ្ឌិត Hanan El Marroun ។
ប្រហែលជា ២៥ភាគរយនៃស្ត្រីនៅសហរដ្ឋអាមេរិក ដាណឺម៉ាក និងស៊ុយអែត ត្រូវបានគេរាយការណ៍មកថា មានទម្លាប់ជក់បារីអំឡុងពេលមានផ្ទៃពោះ បើទោះបីជាមានភស្តុកតាងបង្ហាញពីបញ្ហាកើតមិនគ្រប់ខែដោយសារបារីក៏ដោយ។ ភាគរយនៃម្តាយដែលជក់បារីនៅប្រទេសហូរឡង់ក៏មានកម្រិតខ្ពស់ដែរ។
ការស្រាវជ្រាវពីមុនបានបង្ហាញថា ការលូតលាស់ខួរក្បាលរបស់ទារកនៅក្នុងស្បូនមានភាពទន់ខ្សោយ ប្រសិនបើអ្នកម្តាយជក់បារីយូរជាង១ត្រីមាស។ កុមារដែលកើតចេញពីម្តាយជក់បារីក្នុងអំឡុពេលមានផ្ទៃពោះ មានបរិមាណខួរក្បាទំហំតូច ដោយមានបរិមាណពណ៌ប្រផេះ និងពណ៌សច្រើនជាង។ មិនតែប៉ុណ្ណោះកុមារទាំងនោះ អាចកើតមានជំងឺធ្លាក់ទឹកចិត្ត និងថប់បារម្ភផងដែរ។
លោកវេជ្ជបណ្ឌិត Hanan El Marroun បាននិយាយថា «ផ្សែងបារីអាចធ្វើឲ្យស្រទាប់ខាងមុខនៃខួរក្បាលរបស់ទារកមានទំហំតូចជាងផ្ទៃដែលទាក់ទង។ ប្រសិនបើអ្នកម្តាយឈប់ជក់បារីអំឡុងពេលចាប់ផ្តើមមានផ្ទៃពោះ មិនមានបញ្ហាខួរក្បាល ឬផ្លូវចិត្តឡើយ បើធៀបទៅនឹងកុមារដែលកើតចេញពីម្តាយជក់បារី»។
ដូច្នេះ ដើម្បីកាត់បន្ថយហានិភ័យនៃបញ្ហាខួរក្បាលចំពោះទារកក្នុងផ្ទៃ អ្នកម្តាយគ្រប់រូបគួរតែជៀសវាងបារី ឬកុំទៅក្បែរអ្នកជក់បារីឲ្យសោះ៕
សូមទស្សនាវីដេអូខាងក្រោម៖
https://www.youtube.com/watch?time_continue=44&v=WDqcg8AOMzU
ប្រភព៖ erasmusmc,pregnancyvideo
មតិយោបល់