បច្ចុប្បន្ននេះ មានមនុស្សជាច្រើនកំពុងតែបំផ្លាញត្រចៀកខ្លួនឯងដោយមិនដឹងខ្លួន ដោយសារសកម្មភាពខុសឆ្គងមួយចំនួន ព្រមទាំងកត្តាបរិស្ថានរស់នៅមិនល្អ។ ដូច្នេះអ្នកត្រូវតែ ថែទាំ និងការពារត្រចៀកឲ្យបានល្អ ព្រោះប្រសិនបើត្រចៀកមានបញ្ហា ទំនាក់ទំនងប្រចាំថ្ងៃរបស់អ្នកនឹងជួបផលវិបាកមិនខាន។ ខាងក្រោមនេះជាវិធី៥យ៉ាង ដែលអាចថែទាំ និងការពារត្រចៀករបស់អ្នកមិនឲ្យមានបញ្ហាស្តាប់មិនលឺ៖
១.កុំស្តាប់សំលេងតន្រ្តីខ្លាំងៗពេក
អ្នកប្រហែលជាធ្លាប់ដឹងរួចមកហើយ ការស្តាប់សំលេងតន្ត្រី ដែលលឺសូរៗខ្លាំង ជាពិសេសការស្តាប់ដោយប្រើកាសយូរម៉ោងពេក អាចបំផ្លាញត្រចៀករបស់លោកអ្នកទាំងស្រុង។ ដូច្នេះលោកអ្នកគួរស្តាប់សំលេងល្មមៗ និងប្រើកាសស្តាប់តែពេលដែលចាំបាច់ ដើម្បីកុំឲ្យពេលចាស់ទៅស្តាប់អ្វីលែងលឺ។
២.កុំបណ្តោលឲ្យសម្ពាធឈាម និងជាតិស្ករក្នុងឈាមឡើងខ្ពស់ពេក
មានការសិក្សាជាច្រើនបានបង្ហាញថា មនុស្សដែលមានសម្ពាធឈាមខ្ពស់ កម្រិតជាតិខ្លាញ់ខ្ពស់ និងជាតិស្ករក្នុងឈាម សុទ្ធតែអាចប៉ះពាល់ដល់ត្រចៀករបស់អ្នក។ ដូច្នេះលោកអ្នកត្រូវ ឧស្សាហ៍ធ្វើការពិនិត្យសុខភាពឲ្យបានទៀងទាត់។
៣.កុំប្រើសំឡីត្បាល់ត្រចៀក
សំឡីត្បាល់ត្រចៀក អាចជាឧបករណ៍បំផ្លាញត្រចៀក ព្រោះនៅពេលលោកអ្នកត្បាល់ត្រចៀក សំឡីត្បាល់ត្រចៀក វាអាចរុញកាកសំណល់ចូលកាន់តែជ្រៅ ដែលអាចធ្វើឲ្យលោកអ្នកស្តាប់លែងលឺ។ ដូច្នេះ ប្រសិនបើមិនចាំបាច់ អ្នកគួរជៀសវាងការប្រើប្រាស់សំលីត្បាល់ត្រចៀក។
៤.កុំឲ្យឆ្លងមេរោគ
ជំងឺផ្តាសាយ ក៏អាចបំផ្លាញត្រចៀកផងដែរ ប្រើសិនបើលោកអ្នកមិនបានធ្វើការព្យាបាលឲ្យបានទាន់ពេលវេលា ព្រោះវាអាចចម្លងមេរោគទៅដល់ត្រចៀក។ ហេតុនេះហើយ នៅពេលដែលមានជំងឺផ្តាសាយ អ្នកត្រូវតែប្រញាប់ព្យាបាលកុំទុកឲ្យធ្ងន់ធ្ងរឲ្យសោះ។
៥.កុំឧស្សាហ៍នៅកន្លែងដែលមានបរិស្ថានមិនល្អ
ការរស់នៅកន្លែងដែលមានសំលេងលឺសូរខ្លាំងៗពេក ជារៀងរាល់ថ្ងៃ ត្រចៀករបស់លោកអ្នកនឹងជួបបញ្ហានៅថ្ងៃណាមួយមិនខាន។ ប៉ុន្តែ ប្រសិនបើអ្នកប្រើប្រាស់ឧបករណ៍ការពារត្រចៀក ដូចជាឆ្នុកបិទត្រចៀក ជាការប្សើរបំផុត៕
មតិយោបល់