ព័ត៌មានសុខភាព

រឿង៦យ៉ាង ដែលអ្នកមិនគួរធ្វើបន្ទាប់ពីបរិភោគស៊ុត

បរទេសៈ ស្ទើរតែគ្រប់ក្រុមគ្រួសារនៅជុំវិញពិភពលោក តែងតែយកស៊ុតធ្វើជាអាហារពេលព្រឹកជាប្រចាំថ្ងៃ ក៏ព្រោះតែវាងាយស្រួលក្នុងការចម្អិន ហើយសម្បូរនូវប្រូតេអ៊ីនដែលរាងកាយត្រូចការជាចាំបាច់។

តែទោះជាយ៉ាងណាមានរឿងមួយចំនួនដែលអ្នកមិនគួរធ្វើភ្លាមៗ បន្ទាប់ពីបរិភោគស៊ុតឡើយ ព្រោះវាអាចប៉ះពាល់ដល់សុខភាព។

១. កុំបរិភោគស្ករ
មនុស្សជាច្រើនតែទាំងអស់ តែងតែម្អិនស៊ុតដោយដាក់ស្ករបន្ថែមរសជាតិ ប៉ុន្តែពួកគេពុំដឹងថា ស៊ុតមិនគួរចម្អិនជាមួយស្ករ ឬបរិភោគស្ករបន្ទាប់ពីបរិភោគស៊ុតនោះឡើយ។

ស៊ុតសម្បូរទៅដោយប្រូតេអ៊ីន នៅពលេដែលអ្នកលាយជាមួយស្ករដែលមានផ្ទុកអាស៊ីតអាមីណូ ធ្វើឲ្យរាងកាយពិបាកស្រូប ហើយធ្វើឲ្យប៉ះពាល់ដល់សុខភាព។

២. កុំបរិភោគផ្លែទម្លាប់
ការទទួលទានផ្លែឈើនេះភ្លាមៗក្រោយពេលបរិភោគស៊ុត អាចធ្វើឲ្យអ្នកពុល។ បន្ទាប់ពីញ៉ាំបាន ១ ទៅ ២ម៉ោង អ្នកនឹងក្អួត។

ដើម្បីដោះស្រាយបញ្ហានេះ អ្នកត្រូវយកអំបិល ២០ក្រាម ដាក់ក្នុងទឹកក្តៅ ២០០មីលីលីត្រ។ ឬក៏ប្រើទឹកខ្ញីលាយជាមួយនឹងទឹកក្តៅ។ បន្ទាប់មកអ្នកនៅតែត្រូវការថ្នាំបញ្ចុះ ដើម្បីបញ្ចេញសារធាតុពុលពីរាងកាយ។

៣. កុំបរិភោគទឹកសណ្តែក
នៅរៀងរាល់ព្រឹកអ្នកម្តាយគួរតែរៀបចំអាហារឲ្យមានសុវត្ថិភាពចំពោះកុមារ។ តែកុំធ្វើស៊ុតចៀន, ទឹកសណ្តែក និងធញ្ញជាតិរួមបញ្ចូលគ្នាក្នុងពេលតែមួយឲ្យសោះ។

ទឹកសណ្តែកមានផ្ទុះប្រូតេអ៊ីនបន្លែ, ជាតិខ្លាញ់, កាបូនអ៊ីដ្រាត, សារធាតុចិញ្ចឹម, រួមបញ្ចូលទាំងវីតាមីន, រ៉ែ…ដែលល្អបំផុតសម្រាប់រាងកាយ។

ប៉ុន្តែប្រសិនបើទឹកសណ្តែករួមបញ្ចូលជាមួយនឹងស៊ុត អាចប៉ះពាល់ដល់ការរំលាយអាហារ។

៤. កុំបរិភោគសាច់ទន្សាយ
នៅពេលដែលក្រុមអាហារទាំងពីរនេះរួមបញ្ចូលគ្នា នឹងមានការកើតឡើងប្រតិកម្មរំញោចរំលាយអាហារ, បណ្តោលឲ្យរាករូស។

៥. កុំបរិភោគថ្នាំប្រឆាំងនឹការរលាក
ស៊ុតសម្បូរទៅដោយប្រូតេអ៊ីន ខណៈដែលការរលាកក្នុងរាងកាយមានជាប់ពាក់ព័ន្ធដល់ការទទួលទានប្រូតេអ៊ីន។ ដូច្នេះអ្នកដែលមានបញ្ហារលាក ត្រូវចងចាំថា កុំទទួលទានថ្នាំ បន្ទាប់ពីញ៉ាំស៊ុត។ ជាពិសេសអ្នកដែលមានជំងឺប្រព័ន្ធរំលាយអាហារ និងជំងឺរាករូស មិនគួរទទួលទានស៊ុតដូចគ្នា។

ស៊ុតមានប្រូតេអ៊ីន ដែលអាចបន្ថែមបន្ទុកលើក្រពះ ទាក់ទងទៅនឹងការស្រូប និងការរំលាយអាហារ។

៦. កុំបរិភោគតែ
តែមានផ្ទុកជាតិអាស៊ីត tannic នៅពេលដែលវារួមបញ្ចូលជាមួយនឹងស៊ុត សកម្មភាពប្រូតេអ៊ីននឹងមានការថយចុះ, លាមកអូបន្លាយផ្ទុកនៅក្នុងពោះវៀនកាន់តែយូរ ដែលជាមូលហេតុធ្វើឲ្យអ្នកទល់លាមក។ មិនតែប៉ុណ្ណោះ វាថែមទាំងបណ្តោលឲ្យមានហានិភ័យគ្រោះថា្នក់ដល់រាងកាយ និងបង្កឲ្យមានជំងឺមហារីកថែមទៀត៕

after eat eggs

មតិយោបល់