ប្រសិនបើអ្នកមានបញ្ហាឈឺ ក ស្មា ខ្នង និងជើង ច្បាស់ជាមិនអាចគេងលក់ស្រួលនោះទេនៅពេលយប់។ ក៏ប៉ុន្តែប្រសិនបើអ្នកដឹងពីរបៀបនៃការគេង មិនត្រឹមតែអាចបំបាត់ការឈឺចាប់បាននោះទេ អ្នកក៏អាចគេងបានលក់ស្រួលផងដែរ។
ឈឺខ្នង
ឥរិយាបទនៃការគេងដ៏ល្អបំផុតសម្រាប់អ្នកដែលឈឺខ្នង គឺការគេងផ្ងារ ហើយដាក់ខ្នើយមួយកល់នៅខាងក្រោមជើង ឲ្យស្មើជាមួយនឹងខ្នើយកើតដែរ។
ឈឺស្មា
ទម្លាប់គេងដ៏ត្រឹមត្រូវបំផុតសម្រាប់អ្នកដែលមានបញ្ហាឈឺស្មា គឺគេងបែរចំហៀង ដោយប្រើខ្នើយមួយកើយ និងមួយទៀតឱប។ ការគេងទីតាំងផ្សេងៗ ជាពិសេសផ្តាប់មុខ អាចបណ្តោលឲ្យអ្នកឈឺស្មាកាន់តែខ្លាំង។
ឈឺជើង
ក្នុងករណីឈឺជើង អ្នកត្រូវគេងផ្ងារ ហើយប្រើខ្នើយកល់នៅពីក្រោមជើង ដើម្បីជួយសម្រួលដល់ចរន្តឈាមរត់ទៅកាន់ផ្នែកខាងក្រោមបានល្អ។ អ្នកក៏អាចសាកល្បងម៉ាស្សាជើងមុននឹងចូលគេង ហើយជៀសវាងពិសារភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ៦ម៉ោងមុនពេលចូលគេង។
ឈឺក
អ្នកត្រូវគេងផ្ងារ ដោយប្រើខ្នើយមួយកល់ក្រោមក្បាលតែកុំខ្ពស់ពេក និងនៅក្រោមដៃទាំងសងខាង ដើម្បីជួយបំបាត់ការឈឺចាប់អំឡុងពេលគេង។ ប្រសិនបើអ្នកចង់គេងផ្អៀង ត្រូវប្រើខ្នើយទាបល្មម គឺកម្ពស់ ១៥សង់ទីម៉ែត្រ ហើយទំហំធំល្មម ដើម្បីទ្រក របស់អ្នកកុំឲ្យឈឺ៕
ដកស្រង់ពី៖ soha
មតិយោបល់