ព័ត៌មានសុខភាព

អាហារល្អៗ៥យ៉ាង អាចជួយបង្ការ និងព្យាបាលសម្ពាធឈាមឡើងខ្ពស់

បញ្ហាសម្ពាធឈាមឡើងខ្ពស់ ត្រូវបានគេចាត់ទុកជាជំងឺទូទៅមួយប្រភេទដែលតែងតែកើតឡើងចំពោះមនុស្សវ័យចំណាស់ ហើយកំពុងតែកើនឡើងយ៉ាងខ្លាំងនៅទូទាំងពិភពលោក។

ដើម្បីគ្រប់គ្រងសម្ពាធឈាម ក្រៅពីទទួលទានថ្នាំតាមវេជ្ជបញ្ជារ របបអាហារក៏ដើរតួនាទីយ៉ាងសំខាន់ផងដែរ។ អ្នកឯកទេសបានរំឮកថា អ្នកជំងឺសម្ពាធឈាមឡើងខ្ពស់ គួរតែទទួលទានបន្លែ និងផ្លែឈើស្រស់ឲ្យបានទៀងទាត់ ដោយសារតែវាល្អសម្រាប់សុខភាពទូទៅ និងឈាម។

ខាងក្រោមនេះ គឺជាបន្លែផ្លែឈើ ៥ប្រភេទដែលអាចការពារ និងបញ្ចុះសម្ពាធឈាមបាន៖

១.ត្រសក់
ការទទួលទានត្រសក់ ២ទៅ៣ផ្លែ ក្នុងមួយថ្ងៃ មិនត្រឹមតែអាចជួយកាត់បន្ថយការរលាកក្នុងរាងកាយ បញ្ហាឈឺចាប់ បំបាត់ស្រេកទឹក ធ្វើឲ្យមានអារម្មណ៍ឆ្អែតបានយូរ សម្អាតតម្រងនោមប៉ុណ្ណោះទេ សូម្បីតែសម្ពាធឈាមឡើងខ្ពស់ក៏អាចបញ្ចុះបានដែរ។

២.ឪឡឹក
អ្នកណាមិនចូលចិត្តរសជាតិផ្អែមឆ្ងាញ់របស់ឪឡឹកនោះ ប៉ុន្តែមនុស្សមួយចំនួនប្រហែលជាមិនទាន់ដឹងពីគុណប្រយោជន៍ដ៏អស្ចារ្យមួយចំនួនរបស់វានោះទេ។ ការទទួលទានទឹកឪឡឹកចំនួន ១០០ក្រាមក្នុងមួយថ្ងៃ អាចជួយការពារបញ្ហារលាក ឈឺក្បាលវិលមុខ មាត់ស្ងួត…ជាពិសេសគ្រប់គ្រងសម្ពាធឈាម។

៣.ទឹកអំពៅ
ទឹកអំពៅ មិនត្រឹមតែជាភេសជ្ជ:ដែលពេញនិយមបំផុតនារដូវក្តៅនោះទេ វាក៏អាចថែរក្សារាងកាយឲ្យមានសុខភាពដែរ។ ការទទួលទានទឹកអំពៅ ១ទៅ ២កែវជារៀងរាល់ថ្ងៃ អាចជួយកាត់បន្ថយបញ្ហាសម្ពាធឈាមឡើងខ្ពស់បាន។

៤.ខ្ទឹមបារាំង
ខ្ទឹមបារាំង មិនត្រឹមតែជាបន្លែដែលគេពេញនិយមផ្សំនៅក្នុងអាហារផ្សេងៗនោះទេ វាមានសមត្ថភាពព្យាបាលជំងឺមិនចាញ់ទឹកអំពៅដែរ។ ជាពិសេស ការទទួលទានខ្ទឹមបារាំងមួយថ្ងៃ ១០០ក្រាម អាចព្យាបាលជំងឺលើសឈាមបាន។

៥.ខ្ទឹមស
ខ្ទឹមស គឺជាគ្រឿងទេសដ៏ពេញនិយមបំផុត ដែលស្ត្រីមេផ្ទះទាំងឡាយត្រូវការជាចាំបាច់ សម្រាប់បន្ថែមនៅក្នុងអាហារស្ទើរតែគ្រប់មុខ។ ប៉ុន្តែ ក្រៅពីគ្រឿងទេសដែលមេផ្ទះខ្វះមិនបាន វាក៏ជាថ្នាំកាត់បន្ថយសម្ពាធឈាមផងដែរ ប្រសិនបើអ្នកញ៉ាំងទាំងឆៅមួយថ្ងៃ ១ ទៅ២កំពឹស៕

មតិយោបល់