តើសុភាពនារីទាំងឡាយធុញនឹងការដករោមក្លៀក មិនចេះអស់មែនទេ? មិនចាំបាច់ព្រួយឡើយ អ្នកអាចប្រើប្រាស់រូបមន្តធម្មជាតិពីរយ៉ាង ដែលមានប្រសិទ្ធភាពជម្រុះរោមគ្មានសល់ ហើយមិនបង្កឲ្យប៉ះពាល់ដល់សុខភាពស្បែក។ ម្យ៉ាងវិញទៀត វិធីទាំងពីរយ៉ាងនេះ មនុស្សប្រុសក៏អាចបានដែរ។
វិធីទី១៖ ក្រូចឆ្មា និងស្ករ
- លាយទឹកក្រូចឆ្មា២ស្លាបព្រាបាយ ជាមួយស្ករស ១ស្លាបព្រាបាយ
- កូរវាឲ្យសព្វ ក្លាយទៅជាល្បាយតែមួយ
- លាបល្បាយនោះនៅលើក្លៀករបស់អ្នក ហើយទុកវាឲ្យ២ទៅ៣នាទី
- រួចប្រើកន្សែងស្អាតជូតចេញ
វិធីទី២៖ ទឹកដោះគោយ៉ាអួ និងរមៀត
- លាយម្សៅរមៀត១ស្លាបព្រាបាយ ជាមួយទឹកដោះគោយ៉ាងអួ២ស្លាបព្រាបាយ
- កូរវាងឲ្យរលាយក្លាយជាល្បាយតែមួយ
- លាបល្បាយនោះនៅលើក្លៀករបស់អ្នក ហើយទុកវាឲ្យ២ទៅ៣នាទី
- ចុងក្រោយត្រូវលាងសម្អាត ជាមួយនឹងទឹកក្តៅឧណ្ឌៗ
សូមព្យាយាមអនុវត្តរបៀបនេះឲ្យបាន ២ដងក្នុងមួយសប្តាហ៍ រោមក្លៀករបស់អ្នកនឹងជ្រុះអស់គ្មានសល់។ តែចំពោះលោកអ្នក ដែលមានរោមក្លៀកដុះច្រើន និងស្បែកដែលមានកម្រាស់ក្រាស់ ត្រូវការពេលយូរបន្តិច៕

មតិយោបល់