នៅលើលោកនេះ អ្នកណាៗក៏ប្រាថ្នាចង់បានសុខភាពល្អពេញមួយជីវិតដែរ ក៏ប៉ុន្តែដោយសារតែទម្លាប់រស់នៅប្រចាំថ្ងៃ អាចធ្វើឲ្យអ្នកជួបប្រទះនូវបញ្ហាសុខភាពជាច្រើន។ ជាពិសេស គឺទង្វើមួយចំនួន ដែលយើងតែងតែចូលចិត្តធ្វើបន្ទាប់ពីទទួលទានបាយរួចភ្លាម ពិតជាមានគ្រោះថ្នាក់ខ្លាំងបំផុត។
ខាងក្រោមនេះ គឺជាទង្វើមួយចំនួនដែលអ្នកមិនគួរធ្វើក្រោយពេលបាយរួច៖
គេងភ្លាមៗ
មនុស្សភាគច្រើនតែងចូលចិត្តញ៉ាំអាហារយប់ជ្រៅ ហើយចូលគេងភ្លាមៗតែម្តង។ នេះគឺជាទម្លាប់អាក្រក់មួយដែលអាចធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ លំហូរឈាម ជាតិស្ករក្នុងឈាម និង កូឡេស្តេរ៉ុលកើនឡើងខ្ពស់។ ដើម្បីធានាសុវត្ថិភាពចំពោះរាងកាយ អ្នកគួរតែទទួលទានឲ្យបានពីរម៉ោងសិន មុនពេលចូលគេង។
ទទួលទានតែ
ការទទួលទានភេសជ្ជៈដូចជាតែ អាចទប់ស្កាត់ការស្រូបយកជាតិដែក ដោយសារតែបរិមាណនៃសារធាតុ polyphenolic នៅក្នុងខ្លួនច្រើនពេក។ កង្វះនៃជាតិដែក អាចនាំឲ្យលោកអ្នកមានអាការស្លេកស្លាំង និងបញ្ហាផ្សេងៗទៀតនៅក្នុងខ្លួន។
ធ្វើលំហាត់ប្រាណភ្លាមៗ
ការធ្វើលំហាត់ប្រាណភ្លាមៗ បន្ទាប់ពីទទួលទានបាយរួច អាចបណ្តោលឲ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ ជាពិសេសក្រពះ ត្រូវរងគ្រោះខ្លាំងជាងគេ។ ដូច្នេះ ក្រោយពេលទទួលទានបាយរួចភ្លាមអ្នកគួរតែជៀសវាងទម្លាប់មួយនេះឲ្យបាន។
ជក់បារី
សម្រាប់អ្នកដែលមានទម្លាប់ជក់បារី ពិតជាចូលចិត្តណាស់ក្រោយពេលបាយរួច ក៏ប៉ុន្តែទង្វើមួយនេះ អាចប៉ះពាល់ដល់ការស្រូប និងប្រើប្រាស់វីតាមីន ព្រមទាំងសារធាតុរ៉ែសំខាន់ៗជាច្រើន។ យកល្អ អ្នកគួរតែផ្អាកជក់បារី បន្ទាប់ពីទទួលទានបាយរួចភ្លាម ដើម្បីឲ្យរាងកាយអាចស្រូប និងប្រើប្រាស់វីតាមីនបាន។
ងូតទឹក
ការងូតទឹកក្រោយពេលបាយភ្លាមៗ អាចបណ្តោលឲ្យលំហូរឈាម និងរាងកាយផ្លាស់ប្តូរសីតុណ្ហភាពមានការប្រែប្រួល។ នេះមានន័យថា លំហូរឈាមដែលត្រូវចែកចាយទៅតំបន់ផ្សេងៗបានតិច សូម្បីតែការរំលាយអាហារក៏ជួបនឹងផលលំបាកដែរ។
ទទួលទានផ្លែឈើ
ប្រសិនបើអ្នកញ៉ាំផ្លែឈើភ្លាមៗ បន្ទាប់ពីទទួលទានបាយរួច ប្រព័ន្ធរំលាយអាហារមិនអាចធ្វើការបានត្រឹមត្រូវឡើយ ព្រោះផ្លែឈើត្រូវការអង់ស៊ីមខុសគ្នាដើម្បីធ្វើការរំលាយ។ ដូច្នេះ នៅពេលដែលអ្នកដាក់របស់ទាំងពីរមុននេះចូលក្នុងពោះបន្តបន្ទាប់គ្នា យូរៗទៅប្រព័ន្ធរំលាយអាហារច្បាស់ជាអន្តរាយជាមិនខាន។ យកល្អ អ្នកគួរតែទទួលទានផ្លែឈើនៅរៀងរាល់មុនពេលបាយកន្លះម៉ោង ទើបរាងកាយអាចស្រូបយកសារធាតុសំខាន់ៗបានត្រឹមត្រូវ៕
ប្រភព៖ boldsky
មតិយោបល់