បរទេសៈ ជាទូទៅអ្នកតែងតែគិតថា ការងូតទឹកនេះ អាចជួយលាងសម្អាតស្បែក និងបំបាត់បញ្ហាមុន ប៉ុន្តែវាក៏ប្រហែល ជាមូលហេតុ ដែលធ្វើឲ្យពន្លកមុនវិលត្រឡប់ មកកើតនៅលើផ្ទៃមុខរបស់អ្នក ម្ដងទៀតបានដែរ។
ជាធម្មតាទេ យើងតែងតែងូតទឹកជារៀងរាល់ថ្ងៃ ដែលនេះជាការលាងសម្អាតស្បែកមុខ និងដងខ្លួនឲ្យបានស្អាត និងភ្លឺរលោង។ ប៉ុន្តែដំណើរការនេះ អាចនឹងមិនដូចអ្វី ដែលអ្នកគិតទេ ព្រោះការងូតក៏ជាមូលហេតុបង្កឲ្យស្បែករបស់អ្នកស្ងួត រលាក និងឆ្លងមេរោគ ដោយចៃដន្យបាន ដែលនេះជាលទ្ធផល ធ្វើឲ្យស្បែកមុខរបស់អ្នក កើតមុនគ្មានទីបញ្ចប់។
ការបន្ថែមឧបករណ៍ សម្រាប់ការងូតទឹកដូចជា ស្បៃដុះដងខ្លួន ឬអេប៉ុងលាងមុខជាដើម គឺពិតជាអាចផ្ដល់ផលប្រយោជន៍ ដើម្បីជួយលាងសម្អាតជាតិកខ្វក់ ដែលកប់ជ្រៅចេញពីក្នុងស្បែកបានក៏ពិតមែន ប៉ុន្តែអាចបណ្ដាលឲ្យរន្ធញើសរបស់អ្នកបើកចំហនៅរដូវក្តៅផងដែរ។
ម៉្យាងវិញទៀត ប្រសិនបើអ្នកមិនបានរក្សាទុក ឧបករណ៍ទាំងនោះ ឲ្យបានស្អាតនោះទេ ពួកវានឹងក្លាយទៅជាប្រភពនៃពពួកបាក់តេរី ដែលវាយប្រហារមកលើស្បែករបស់អ្នកផងដែរ។
ហេតុដូចច្នេះ ដើម្បីជៀសវាងការកើតបញ្ហាផ្សេងៗនៅស្បែក បន្ទាប់ពីការងូតទឹករួច អ្នកគួរតែលាងសម្អាតគ្រឿងបរិក្ខារ ជាមួយសាប៊ូ និងរក្សាទុកពួកវានៅកន្លែងស្ងួតឲ្យបានល្អ ទើបជាការប្រសើរ៕
មតិយោបល់