សេលេញ៉ូម (Selenium) គឺជាសារធាតុរ៉ែមួយប្រភេទដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ប្រព័ន្ធភាពស៊ាំ និងធានាក្រពេញទីរ៉ូអ៊ីតឲ្យមានសុខភាពល្អ។ ប៉ុន្តែប្រសិនបើកង្វះ សេលេញ៉ូម នៅក្នុងរាងកាយវិញនោះ អ្នកច្បាស់ជាប្រឈមនឹងបញ្ហាមួយចំនួន។
បញ្ហាសាច់ដុំ
កង្វះសេលេញ៉ូម អាចបណ្តោលឲ្យមានបញ្ហាខ្សោយសាច់ដុំ និងបណ្តោលឲ្យមានជំងឺឈឺសន្លាក់ឆ្អឹង។ រោគសញ្ញានៃជំងឺនេះរួមមាន ឈឺចាប់សាច់ដុំ អស់កម្លាំង និងខ្សោយនៅក្នុងរាងកាយ។
ប៉ះពាល់ដល់មុខងារបន្តពូជ
សារធាតុរ៉ែមួយនេះ មានសារៈសំខាន់ណាស់ ក្នុងការផលិតមេជីវិតឈ្មោល និងកាត់បន្ថយបញ្ហារលូតកូន។ ក្នុងករណីស្ត្រីមានផ្ទៃពោះដែលកង្វះសារធាតុសេលេញ៉ូម អាចបណ្តោលឲ្យរលូតកូន កើតមិនគ្រប់ខែ កើតជំងឺទឹកនោមផ្អែម និងឡើងកូលេស្តេរ៉ុល។
វេជ្ជបណ្ឌិត Janet Choi ជាអ្នកឯកទេសនៅមជ្ឈមណ្ឌល់ Colorado Medical Center បាននិយាយថា កង្វះសេលេញ៉ូម មិនត្រឹមតែជះឥទ្ធិពលដល់ការលូតលាស់ និងអភិវឌ្ឍនៃរាងកាយប៉ុណ្ណោះទេ ថែមទាំងគ្រោះថ្នាក់ដល់មុខងារបន្តពូជផងដែរ។
អស់កម្លាំង ឡើងទម្ងន់ និងជ្រុះសក់
សេលេញ៉ូម មានមុខងារមួយទៀត គឺធ្វើការសំយោគ និងជំរុញដល់ការបញ្ចេញអ័រម៉ូនទីរ៉ូអ៊ីត ដើម្បីបំលែងថាមពលពីអាហារ។ ដូច្នេះនៅពេលរាកាយកង្វះសាធាតុសេលេញ៉ូម អាចបង្កឲ្យក្រពេញទីរ៉ូអ៊ីត មានបញ្ហាដូចជាហើម និងពក ដែលមនុស្សជាច្រើនហៅថាពកក.ក។ ជារឿយៗ នៅពេលជំងឺនេះកើតឡើង អ្នកក៏មានបញ្ហាកង្វះសារធាតុអ៊ីយ៉ូត ផងដែរ។
នេះហើយជាមូលហេតុដែលធ្វើឲ្យអ្នក ជ្រុះសក់ អស់កម្លាំង រមួលក្រពើ ថយចុះចំណង់ផ្លូវភេទ និងរដូវមិនទៀង។
ប៉ះពាល់ដល់ការលូតលាស់នៃរាងកាយ
កង្វះសារធាតុ សេលេញ៉ូម ក៏អាចបណ្តោលឲ្យអ្នកមានបញ្ហាជាច្រើនដូចជា ក្រិន ការលូតមានមានភាពយឺតយ៉ាវសម្រាប់កុមារ ឈឺសន្លាក់ ខូចទ្រង់ទ្រាយអវយវៈ ម្រាមដៃខ្លី ខ្សោយសាច់ដុំ និងអស់កម្លាំង។
មានបញ្ហាបេះដូង
កង្វះ សេលេញ៉ូម អាចបង្កើនហានិភ័យនៃជំងឺបេះដូង ដូចជា ខូចជញ្ជាំងបេះដូង ជាលិកាបេះដូងមានសភាពរឹង ចង្វាក់បេះដូងលោតមិនទៀងទាត់ និងខ្សោយបេះដូង។
ហេតុនេះ ដូច្នេះអ្នកត្រូវព្យាយាមទទួលទានអាហារដែលមានផ្ទុកសារធាតុ សេលេញ៉ូម ជាពិសេសគ្រប់ធញ្ញជាតិឲ្យបានច្រើន ដើម្បីការពាររាងកាយពីជំងឺមួយចំនួនដូចខាងលើ៕
ដកស្រង់ពី៖ soha
មតិយោបល់