ព័ត៌មានជាតិ

មនុស្ស ៥នាក់ ត្រូវបានសម្លាប់ និង ១៦នាក់ រងរបួស កាលពីម្សិលមិញ

ភ្នំពេញៈ មនុស្ស ៥នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់ ១០នាក់ផ្សេងទៀត (ស្រី ២នាក់) រងរបួសធ្ងន់ និងរបួសស្រាល ៦នាក់ (ស្រី ២នាក់) កាលពីថ្ងៃទី៨ ឧសភា ២០១៦ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ១០លើក ក្នុងនោះ យប់ កើតឡើង ៤លើក។

ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ទាំង ១០លើកនេះ បណ្តាលឱ្យខូចខាតយានយន្ត សរុបចំនួន ១៥គ្រឿង រួមមានម៉ូតូ ចំនួន ៨គ្រឿង រថយន្តធុនតូច ៦គ្រឿង រថយន្តធុនធំ ១គ្រឿង ថ្មើរជើង ១នាក់។

ចំពោះមូលហេតុ ដែលបណ្តាលឱ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៥លើក (ស្លាប់២នាក់) មិនប្រកាន់ស្តាំ ១លើក (ស្លាប់ ១នាក់) ប្រជែងគ្រោះថ្នាក់ ១លើក មិនគោរពសិទ្ធិ ១លើក បត់គ្រោះថ្នាក់ ១លើក (ស្លាប់១នាក់) ងងុយដេក ១លើក (ស្លាប់១នាក់) ក្នុងនោះ មិនពាក់មួក ពេលគ្រោះថ្នាក់ ១២នាក់ យប់ ៥នាក់។ គ្រោះថ្នាក់លើដងផ្លូវ រួមមានផ្លូវជាតិ ចំនួន ៦លើក ផ្លូវខេត្តក្រុង ៣លើក ផ្លូវលំ ១លើក៕

accident3

មតិយោបល់