ព័ត៌មានសុខភាព

វិធីពន្យាកំណើតថ្មីសម្រាប់មនុស្សប្រុស ទោះអត់ប្រើស្រោមក៏គ្មានកូនដែរ

តើមានមនុស្សប្រុសប៉ុន្មាននាក់ ដែលចង់ប្រើស្រោមអនាម័យ ក្នុងពេលរួមភេទ? មនុស្សប្រុសគ្រប់រូប តែងចង់បានភាពស្រណុកស្រួលដល់ទីបំផុត នៅពេលរួមភេទម្តងៗ។ ប៉ុន្តែពេលខ្លះ បុរសត្រូវតែទ្រាំប្រើវា ទៅតាមការទាមទាររបស់មនុស្សស្រី គ្រាន់បើជាងអត់បានអីសោះ។ ការទាមទារនេះ ធ្វើឡើងដោយសារមនុស្សស្រីមិនទាន់ចង់មានកូន។

វិធីពន្យាកំណើតភាគច្រើន មានតែសម្រាប់មនុស្សស្រីទេ រីឯចំពោះមនុស្សប្រុសវិញ មានតែ២ទៅ៣វិធីប៉ុណ្ណោះ ដូចជាការប្រើស្រោមអនាម័យ ក្រៀវ និងវិធីចាក់ទឹកក្រៅពាង ដែលសុទ្ធតែជាវិធីដែលមនុស្សប្រុសមិនសូវចូលចិត្ត។

បើយោងតាមគេហទំព័រ boldsky បានចុះផ្សាយឲ្យដឹងថា ថ្មីៗនេះអ្នកវិទ្យាសាស្រ្តបានរកឃើញ ថ្នាំចាក់ពន្យាកំណើតមួយប្រភេទទៀតដែលគេហៅថា Vasalgel។ Vasalgel គឺជាជែលមួយប្រភេទដែលគេចាក់បញ្ចូលទៅក្នុងខ្លួនមនុស្សប្រុស ដើម្បីបញ្ឈប់កោសិកាមេជីវឈ្មោល មិនឲ្យបញ្ចេញពេលបាញ់ទឹកកាមមកក្រៅ។ ហេតុនេះហើយ ទោះបីជាមនុស្សប្រុសបាញ់ទឹកកាមចូលក្នុងខ្លួនមនុស្សស្រីយ៉ាងណាក៏ដោយ ក៏មិនអាចមានកូនបានដែរ។ ថ្វីត្បិតតែ ថ្នាំចាក់ប្រភេទនេះ មិនទាន់មានលើទីផ្សារ តែអ្នកស្រាវជ្រាវសង្ឃឹមខ្ពស់ថា នឹងជោគជ័យក្នុងថ្ងៃអនាគត៕

មតិយោបល់