ព័ត៌មានសុខភាព

៦ ហេតុផលដែលអ្នកមិនគួរកោររោមលើប្រដាប់ភេទ

បរទេសៈ តំបន់នៅលើរាងកាយដែលមនុស្សជាច្រើនត្រូវការកោររោមចេញរួមមាន៖ រោមក្លៀក, រោមជើង, តំបន់ឯកជន, រោមចិញ្ចើម និងផ្ទៃមុខរបស់មនុស្សស្រី។ ផ្ទៃមុខ, ពោះ, ខ្នង, ដើមទ្រូង, ក្រលៀន និងជើងរបស់បុរស។ ស្របពេលជាមួយគ្នានេះដែរ មនុស្សមួយចំនួនចូលចិត្តប្រើក្រមួនសម្រាប់កោររោមក្លៀក, ជើង និងតំបន់ឯកជន។ ការកោររោមប្រដាប់ភេទមានប្រភពមកពីប្រទេសអេស៊ីបបុរាណ និងក្រិច នៅពេលដែលស្រីពេស្យាបានកោររោមចេញដើម្បីអនាម័យ និងសម្អាត។

ចំពោះការកោររោមលើខ្លួនប្រាណមនុស្សស្រីត្រូវបានសាយភាយ និងទទួលស្គាល់ក្នុងចន្លោះឆ្នាំ ១៩១៥ និង១៩៤៥ ។ តែទោះជាយ៉ាងណាក៏ដោយ មាន ហេតុផល ៦យ៉ាងដែលអ្នកមិនគួរកោររោមប្រដាប់ភេទឡើយ៖

១. រោមប្រដាប់ភេទជួយរក្សាសីតុណ្ហភាពក្នុងរាងកាយ
យើងគ្រប់គ្នាប្រហែលជាមិនទាន់ដឹងទេថា រោមអាចជួយរក្សាសីតុណ្ហភាពរាងកាយ រន្ធរោមជួយបញ្ចេញញើស ក្រពេញសេប៊ូមក្នុងរន្ធរោមនីមួយៗអាចជួយបញ្ចេញជាតិប្រេងពីក្នុងសក់ ដែលអាចឲ្យជាតិប្រេងឡើងទៅដល់លើស្បែក។ នៅពេលជាតិប្រេងហួតអស់ វានឹងជួយឲ្យស្បែកត្រជាក់។

២. រោមលើប្រដាប់ភេទអាចជួយការពារអ្នកពីជំងឺ និងបញ្ហាស្បែក
ក្រៅពីការពារអ្នកឲ្យជៀសផុតពីជំងឺមួយចំនួន និបញ្ហាស្បែក វាក៏ជួយការពារពីភាគល្អិតតូចៗដូចជា ធូលី និងបាក់តេរីមិនឲ្យចូលទៅក្នុងខ្លួនប្រាណបាន។

៣. រោមប្រដាប់ភេទជួយបង្កើនអារម្មណ៏ផ្លូវភេទ
វាអាចជួយបង្កើតភាពទាក់ទាញដល់មនុស្ស។ រាងកាយនឹងផលិតសារធាតុបង្កើនសម្រើបផ្លូវភេទកាន់តែច្រើនឡើង នៅពេលអ្នកបែកញើស ហើយការផលិតសារធាតុនេះមាននៅក្នុងតំបន់រោមប្រដាប់ភេទ។

៤. ងាយកើតឬស្សលើប្រដាប់ភេទ
មនុស្សស្រីជាច្រើនបានកើតឬស្សនៅលើ ឬខាងក្រៅតំបន់ប្រដាប់ភេទ, លើទ្វារមាស, កស្បូន ឬរន្ធគូថ។ ចំពោះមនុស្សប្រុសច្រើនកើតឬស្សនៅជិត ឬនៅលើប្រដាប់ភេទ, ពងស្វាស ឬរន្ធគូថ។ ឬស្សមានលក្ខណៈជាដុំពក ឬដុំសាច់។ វាច្រើនមានពណ៌ស ឬពណ៌សាច់។ មនុស្សជាច្រើនកើតជំងឺឬស្សនេះប្រដាប់ភេទ តែពួកគេមិនបានដឹងថា ពួកគេកើតជំងឺនេះឡើយ។ ប្រសិនបើអ្នកកោររោមលើប្រដាប់ភេទ ខ្លួនរបស់អ្នកងាយនឹងប្រឈមមុខនឹងជំងឺឬស្សលើប្រដាប់ភេទ។

៥. អាចងាយឆ្លងមេរោគវីរុស
តាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថា ប្រដាប់ភេទគ្មានរោមជាឱកាសអាចឲ្យអ្នកងាយឆ្លងមេរោគតាមរយៈការរួមភេទ។ វីរុសងាយនឹងរាតត្បាតបណ្តាលមកពីការរលាត់ស្បែកដោយសារការកោររោម។

៦. អាចបណ្តាលឲ្យកើតមានបញ្ហាលើស្បែក
វេជ្ជបណ្ឌិតនិយាយថា វាជារឿងមួយធម្មតាទៅហើយ ដែលអ្នកជំងឺកើតពងបែក និងបូសលើប្រដាប់ភេទ ក៏ដូចជាកើតរោគស្បែក, ឆ្លងមេរោគលើពងស្វាសដែលបណ្តាលមកពីការកោររោម ។ បញ្ហាស្បែកកើតលើតំបន់ប្រដាប់ភេទនេះពិតជាពិបាកជាងកើតជាងកន្លែងផ្សេងៗទៀត។ ដូចដែលបានបង្ហាញខាងលើ យល់ល្អអ្នកមិនគួរកោររោមប្រដាប់ភេទ ឬបញ្ឈប់ការធ្វើវា ប្រសិនបើអ្នកមានទម្លាប់ឧស្សាហ៏ធ្វើបែបនេះ៕

Pubic-Hair

មតិយោបល់