មនុស្សប្រមាណ ១៧ នាក់បានស្លាប់ និងរាប់រយនាក់ទៀតរងរបួសក្នុងការផ្អើលរត់ជាន់គ្នានៅឯពហុកីឡដ្ឋានបាល់ទាត់មួយនៅក្នុងទីក្រុង Uige ភាគខាងជើងនៃប្រទេសអង់ហ្គោឡាកាលពីល្ងាចថ្ងៃសុក្រ។
យោងតាមរយៈសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។
ប៉ូលិសក្នុងតំបន់បានឲ្យដឹងថាសោកនាដកម្មនេះបានកើតឡើងនៅល្ងាចថ្ងៃសុក្រក្នុងការប្រកួតរវាងក្រុម Santa Rita de Cassia និងក្រុម Libolo ខណៈពេលដែលអ្នកគាំទ្ររាប់ពាន់នាក់សំរុកចូលក្នុងពហុកីឡដ្ឋានដើម្បីមើលការ
ប្រកួតទោះបីជាគ្មានសំបុត្រក៏ដោយ។
ប្រភពពីមន្ទីរពេទ្យក្នុងស្រុកមួយបានឱ្យដឹងថាមានមនុស្សស្លាប់ ១៧ នាក់ និងរបួសយ៉ាងហោចណាស់ ៧៦ នាក់ ដែលភាគច្រើនជាក្មេងជំទង់ដែលបានជ្រៀតចូលក្នុងកីឡាដ្ឋាននេះដើម្បីទស្សនាការប្រកួត។
ប្រធានាធិបតីអង់ហ្គោឡាលោក Jose Eduardo dos Santos បាននិយាយលោកកំពុងឲ្យមន្រ្តីប៉ូលិសបើកការស៊ើបអង្កេតឧប្បត្តិហេតុមួយនេះ។
សូមជំរាបថា ពហុកីឡដ្ឋានមួយនេះផ្ទុកអ្នកទស្សនាបានត្រឹមតែ ៨.០០០ នាក់ប៉ុណ្ណោះ ប៉ុន្តែនៅថ្ងៃកើតហេតុមានអ្នកទស្សនាប្រមាណជា ១ ម៉ឺននាក់ឯណោះ៕
មតិយោបល់