ព័ត៌មានសុខភាព

មូលហេតុដែលអ្នកពុំគួរដាក់ទូរសព្ទ នៅក្នុងអាវទ្រនាប់ ឬហោប៉ៅ

វាជារឿងធម្មតាទៅហើយ ចំពោះការទុកទូរសព្ទដៃនៅក្នុងហោប៉ៅ ឬនៅក្នុងអាវទ្រនាប់សម្រាប់នារីមួយចំនួន។ ប៉ុន្តែ អ្នកគួរតែគិតឡើងវិញចំពោះទង្វើបែបនេះ ព្រោះវាអាចបង្ករឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព។

១.កើតជំងឺមហារីក
អ្នកជំនាញបានរកឃើញថា ការទុកទូរសព្ទដៃនៅក្នុងអាវទ្រាប់ អាចបង្ករឲ្យមនុស្សស្រីកើតជំងឺមហារីកសុដន់ដោយមិនដឹងខ្លួន។

២.ប៉ះពាល់មេជីវិតឈ្មោល
តើអ្នកដឹងទេ? ទម្លាប់ដាក់ទូរសព្ទនៅក្នុងហោប៉ៅខោ អាចធ្វើឲ្យប៉ះពាល់អវិជ្ជមានដល់មេជិវិតឈ្មោល ហើយអាចបណ្តាលឲ្យអត់កូន បើអ្នកមិនបញ្ឈប់ទម្លាប់មួយនេះ។

៣.ឈឺចាប់ម្តុំត្រគាក និងភ្លៅ
បច្ចុប្បន្ននេះ គេសង្កេតឃើញមានមនុស្សជាច្រើនតែងតែត្អូញត្អែ អំពីការឈឺចាប់នៅជុំវិញតំបន់ត្រគាក និងភ្លៅផ្នែកខាងក្រោយ។ នេះដោយសារតែពួកគេទម្លាប់ដាក់ទូរសព្ទចូលហោប៉ៅខាងក្រោយ ធ្វើឲ្យប៉ះពាល់ដល់សរសៃប្រសាទត្រគាក និងភ្លៅ។

៤.ប៉ះពាល់ដល់បេះដូង
ចំពោះអ្នកដែលមានទម្លាប់ដាក់ទូរសព្ទដៃនៅក្នុងហោប៉ៅអាវ គឺងាយនឹងទទួលរងនូវផលប៉ះពាល់ដល់បេះដូង។ ព្រោះទូរសព្ទនៅជិតនឹងដើមទ្រូងខ្លាំងពេក ធ្វើឲ្យបេះដូងទទួលរងពីជាតិវិទ្យុសកម្មកាន់តែខ្លាំង។

ដូច្នេះហើយ ដើម្បីកាត់បន្ថយផលប៉ះពាល់ទាំងអស់នេះ អ្នកគួរតែទម្លាប់ដាក់ទូរសព្ទនៅក្នុងកាតាប ឬកាបូបស្ពាយប្រសើរជាង៕

 

មតិយោបល់