បរទេស: អ្វីដែលជាការពេញនិយមធ្វើបំផុត សម្រាប់បុរសនៅរដូវក្ដៅ គឺមិនមានអីច្រើនក្រៅតែពីការបរិភោគសាច់អាំង និងពិសាស្រាបៀវជាមួយមិត្តភ័ក្ដជិតស្និតនោះទេ។ តាមការសិក្សាជាច្រើន បានរកឃើញថា ការពិសាស្រាបៀវអាចជួយផ្ដល់ផលល្អជាច្រើន សម្រាប់សុខភាព ជាពិសេសចំពោះបុរស។ ដើម្បីជ្រាបច្បាស់ថា ការពិសាស្រាបៀរមានអត្ថប្រយោជន៍អ្វីខ្លះនោះ សូមអានខាងក្រោមទាំងអស់គ្នា៖
១. ការពារជំងឺបេះដូង
តាមការសិក្សាមួយក្នុងប្រទេសអ៊ីតាលី បានរកឃើញថា ការពិសាស្រាបៀរនៅរដូវក្ដៅ អាចជួយកាត់បន្ថយអត្រានៃជំងឺបេះដូងបានចំនួន ៤២ភាគរយ។
២. ជួយដល់សុខភាពខួរក្បាល
ការសិក្សាពីសហរដ្ឋអាមេរិក បានបញ្ជាក់ឲ្យដឹងថា ការពិសាស្រាបៀរមុនការធ្វើលំហាត់ប្រាណខួរក្បាល អាចជួយជំនួយដល់ការចងចាំបានល្អ។
៣. ការពារការវិវឌ្ឍនៃជំងឺទឹកនោមផ្អែមដំណាក់ការទី២
ការពិសាស្រាបៀរមួយ ទៅពីរពែងជារៀងរាល់ថ្ងៃ អាចជួយឲ្យថយចុះហានិភ័យនៃជំងឺទឹកនោមផ្អែមដំណាក់ការទី២។
៤. ជួលដល់សុខភាពតម្រងនោម
តាមការសិក្សាក្នុងប្រទេសហ្វាំងឡង់ បានរកឃើញថា ការទទួលទានស្រាបៀរកន្លះដបជារៀងរាល់ថ្ងៃ អាចជួយធ្វើឲ្យថយចុះនៃអត្រាជំងឺតម្រងនោម បានចំនួន ៤០ភាគរយ និងជួលដល់សុខភាពតម្រងនោមផងដែរ។
៥. បន្ថែមថាមពល
តាមការសិក្សាពីប្រទេសអេស៉្បាញ បានឲ្យដឹងថា ស្រាបៀរមានផ្ទុកនៅជាតិស្ករ អំបិល ប៉ូតាស្យូម និងវីតាមីន B ច្រើនជាងភេសជ្ជធម្មតា ដែលវាអាចជួយបន្ថែមថាមពលដល់រាងកាយ ជាពិសេសសម្រាប់អ្នកដែលទើបធ្វើលំហាត់ប្រាណរួច។
៦. បង្កើនទំនុកចិត្ត
ការសិក្សាស្រាវជ្រាវរបស់ចក្រភពអង់គ្លេស បានឲ្យដឹងថា ការទទួលទានស្រាបៀរ អាចជួយបង្កើនទំនុកចិត្តលើខ្លួនឯង។
៧. ការពារជំងឺភ្នែកទ្បើងបាយ
បើតាមក្រុមអ្នកស្រាវជ្រាវជនជាតិកាណាដា បានរកឃើញថា ការពិសាស្រាបៀរ ១ ពែងជារៀងរាល់ថ្ងៃ អាចជួយបង្កើនសកម្មភាពប្រឆាំងអុកស៊ីតកម្ម និងការពារជំងឺភ្នែកឡើងបាយបានទៀតផង។
៨. ការពារជំងឺសម្ពាធឈាមទ្បើងខ្ពស់
ការពិសាស្រាបៀរនៅរដូវក្ដៅ អាចជួយការពារពីជំងឺសម្ពាធឈាមទ្បើងខ្ពស់ បានយ៉ាងមានប្រសិទ្ធភាព។
៩. ប្រឆាំងការបង្ករោគ
បើតាមការសិក្សាពីសកលវិទ្យាល័យអាមេរិកក្នុងរដ្ឋ Oregon បានរកឃើញថា ការផឹកស្រាបៀរពី ១ ទៅ២ពែងជារៀងរាល់ថ្ងៃ អាចជួយបង្កើនប្រព័ន្ធភាពសុាំប្រឆាំងនឹងការបង្ករោគ៕
មតិយោបល់