ព័ត៌មានសុខភាព

កុំគិតថាកំណកកំបោរនៅតាមជើងធ្មេញគ្មានគ្រោះថ្នាក់ ទុកកាន់យូរតែកាន់ប៉ះពាល់

បន្ទាប់ពីទទួលទានអាហារប្រហែលជា ១៥នាទី ជាតិពណ៌នឹងកាកសំណល់ផ្សេងៗនឹងតោងជាប់នៅលើធ្មេញ បើប្រសិនបើអ្នកមិនបានសម្អាតទេ បាក់តេរីក៏ប្រជ្រៀតខ្លួនចូល ហើយចាប់ផ្តើមកកើតជាកំណកកំបោរកាន់តែក្រាស់ៗ។

មនុស្សភាគច្រើនតែងតែប្រងើយកណ្តើយចំពោះបញ្ហាកំណកកំបោរនេះ ព្រោះយល់ថា វាមិនបង្កគ្រោះថ្នាក់ដល់សុខភាពនោះទេ។ ការគិតបែបនេះខុសទាំងស្រុង ព្រោះអ្នកជំនាញបានបង្ហាញថា បាក់តេរីនៅក្នុងកំណកកំបោរ អាចបណ្តោលឲ្យរលាកអញ្ចាញធ្មេញ ហូរឈាមតាមជើងធ្មេញ មានក្លិនមាត់មិនល្អ ជាពិសេសវាអាចបណ្តោលឲ្យពុកធ្មេញ។

លើសពីនេះ បាក់តេរីនៅក្នុងកំណកកំបោរ ក៏ជាមូលហេតុនៃជំងឺមួយចំនួនដូចជា មហារីកមាត់ ដំបៅក្នុងមាត់ និងរលាកបំពង់កដែរ។

ដោយសារតែមើលឃើញពីផលប៉ះពាល់ទាំងនេះ ទើបអ្នកជំនាញផ្តល់អនុសាសន៍ឲ្យមនុស្សគ្រប់គ្នាធ្វើការសម្អាតកំណក់កំបោរឲ្យទៀងទាត់ យ៉ាងហោចណាស់ ៦ខែម្តង។ ម្យ៉ាងវិញទៀត កុំរំពឹងទៅលើការដាក់ធ្មេញថ្មី នៅពេលខូច ព្រោះវាមិនរឹងមាំ ហើយមិនបានយូរដូចធ្មេញពីធម្មជាតិនោះឡើយ៕

មតិយោបល់