ព័ត៌មានសុខភាព

ទម្លាប់៤ចំណុចនេះ បើប្រុសៗធ្វើរាល់ថ្ងៃ នឹងខ្សោយមេជីវិតឈ្មោល

មេជីវីឈ្មោល មានសុខភាពល្អពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបង្កកំណើត ក៏ប៉ុន្តែប្រសិនបើមេជីវិតឈ្មោលចុះខ្សោយវិញ អ្នកអាចពិបាកក្នុងការមានកូន ឬមិនមានកូនតែម្តង។ តាមពិតបញ្ហាខ្សោយមេជីវិតឈ្មោលនេះ អាចបង្កឡើងដោយសារតែទម្លាប់មិនល្អមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ដល់ពងស្វាស និងការផលិតមេជីវិតឈ្មោល។

ដូច្នេះ ដើម្បីការពារហានិភ័យខ្សោយមេជីវិតឈ្មោល អ្នកគួរតែជៀសវាងទម្លាប់៤ចំណុចដូចខាងក្រោម៖

ការប្រើប្រាស់ទូរសព្ទ និងកុំព្យូទ័រ
បុរស ដែលមានទម្លាប់ដាក់ទូរសព្ទនៅក្នុងហោប៉ៅ ជាតិវិទ្យុសកម្មនឹងរំខានដល់ការផលិត និងកាត់បន្ថយគុណភាពនៃមេជីវិតឈ្មោល។

ចំពោះការប្រើកុំព្យទ័រយួរដៃ ដាក់នៅលើភ្លៅរយៈពេលយូរ ក៏អាចបង្កើនសីតុណ្ហភាពក្នុងពងស្វាស ដែលអាចកាត់បន្ថយចំនួនមេជីវិតឈ្មោល និងគុណភាពដូចគ្នា។

ការរស់នៅគ្មានផាសុខភាព
អារម្មណ៍ស្ត្រេស របបអាហារមិនទៀងទាត់ ការផឹកស្រាច្រើន និងជក់បារី គឺជាបុព្វហេតុនៃបញ្ហាសុខភាព រួមទាំងថយចុះចំនួនមេជីវិតឈ្មោលផងដែរ។

ការផឹកស្រា និងជក់បារី អាចកាត់បន្ថយកម្រិតអ័រម៉ូន testosterone បន្ថយចំនួនមេជីវិឈ្មោល និងបង្កើនហានិភ័យងាប់លិង្គ។ កត្តាមួយនេះ ត្រូវបានគេចាត់ទុកថា ជាមូលហេតុនៃការគ្មានកូនសម្រាប់បុរស។

ងូតទឹកក្តៅ
ការងូតទឹក ឬត្រាំទឹកក្តៅ ក៏អាចកាត់បន្ថយចំនួនមេជីវិតឈ្មោលផងដែរ ដោយសារតែការកើនឡើងសីតុណ្ហភាពពងស្វាស។
ប្រសិនបើអ្នកមិនកែប្រែទម្លាប់មួយនេះ មិនត្រឹមតែមេជីវិតឈ្មោលនោះទេដែលកាត់បន្ថយ សូម្បីតែគុណភាពក៏មិនល្អដែរ។

អង្គុយមើលទូរស្សន៍យូរពេក
ទម្លាប់អង្គុយមើលទូរស្សន៍យូរពេក អាចនាំឲ្យអ្នកក្លាយទៅជាមនុស្សធាត់ និងកាត់បន្ថយបរិមាណមេជីវិតឈ្មោល។
ការសិក្សាមួយចំនួនបានបញ្ជាក់ថា បុរសដែលមើលទូរស្សន៍តិច និងធ្វើលំហាត់ប្រាណទៀងទាត់ អាចបង្កើនចំនួន និងគុណភាពនៃមេជីវិតឈ្មោលឲ្យកាន់តែប្រសើរឡើង៕

ដកស្រង់ពី៖ soha

មតិយោបល់