ក្រូចឆ្មាត្រូវបានគេទទួលស្គាលថា គឺជាប្រភពដ៏ធំនៃវីតាមីន C រួមទាំងទង់ដែង អេឡិចត្រុង ម៉ាញ៉េស្យូម និងប៉ូតាស្យូម ដែលយើងគ្រប់គ្នាត្រូវការជាចាំបាច់។ តែគួរឲ្យស្តាយមនុស្សភាគច្រើនមិនដឹងពីរបៀបទាញយកអត្ថប្រយោជន៍ពីក្រូឆ្មាឲ្យអស់លទ្ធភាពនោះទេ ជាក់ស្តែងបន្ទាប់ពីអ្នកចម្រាញ់យកទឹកក្រូចឆ្មារួច អ្នកតែងតែបោះសំបកវាចោល។
តាមពិតទៅ ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងស្រុងពីផ្លែក្រូចឆ្មា បន្ទាប់ពីច្របាច់យកទឹកហើយ អ្នកគួរតែដាក់សំបកវាចូលជាមួយផង។ ឬអ្នកកោសសំបកក្រូឆ្មាមួយផ្លែដាក់ទៅក្នុងកែវមួយដាច់ដោយឡែក ហើយចាក់ទឹកក្តៅឧណ្ឌៗចូល សម្រាប់ទទួលទាននៅពេលព្រឹក។ ព្រោះសារធាតុសំខាន់ៗ ដែលមាននៅក្នុងសំបកក្រូចឆ្មា អាចជួយជំរុញដល់ការរំលាយអាហារឲ្យកាន់តែប្រសើរឡើង និងបន្សាបអាស៊ីតនៅក្នុងក្រពះ។ លើសពីនេះទៅទៀត វាអាចជួយស្រូបយកសារធាតុចិញ្ចឹមពីចំណីអាហារ និងរក្សាទុកអាំងស៊ុយលីននៅក្នុងរាងកាយ។ ទន្ទឹមនឹងនេះផងដែរ វីតាមីន C នៅក្នុងសំបកក្រូចឆ្មាអាចជួយបង្កើនប្រព័ន្ធការពាររាងកាយ និងជួយរំលាយអាហារពូកែបំផុត៕
ខាងក្រោមនេះ គឺជាវីដេអូដែលអ្នកជំនាញបង្ហាញពីរបៀបប្រើសំបកក្រូចឆ្មា៖
https://www.youtube.com/watch?v=XgvUhTLrZYY
មតិយោបល់