ព័ត៌មានសិល្បៈ និងកម្សាន្ត

Jackie Chan បង្ហាញខ្លួនជាទូតសុឆន្ទៈការពារខ្លាឃ្មុំ ផេនដា

វត្តមានរបស់តារាល្បីឈ្មោះជាច្រើន នៅលើកម្រាលព្រំក្រហម ម្នាក់ៗរមែងមានការរៀបចំខ្លួនទៅតាមស្តាយ៍ រៀងៗខ្លួន ហើយក្នុងកម្មវិធី ប្រកាសពានរង្វាន់លំដាប់ពិភពលោក Oscars ២០១៧ តារាចិនល្បីឈ្មោះ Jackie Chan បានធ្វើដំណើរមកក្នុងឯកសណ្ឋាន ឈុតព័ណ៌ខ្មៅ ស្រដៀងទៅនឹងព្រឹទ្ធាចារ្យជនជាតិចិន អមដោយតុក្កតា ខ្លាឃ្មុំផេនដា ២ កាន់សងខាង ។

តារាសម្ដែងរូបនេះបានផ្ដលបទសម្ភាសន៍ដល់សារព័ត៌មាន ENews រួមទាំងកាន់តុក្កតាខ្លាឃ្មុំ ផេនដា ទាំងសងខាងក្នុងដៃថា ” ខ្ញុំជាទូតសុឆន្ទ: ការពារសត្វខ្លាឃ្មុំ ផេនដា បន្ទាប់មានហេតុការណ៍ជាច្រើន បានបំផ្លេចបំផ្លាញសត្វនៅលើផែនដី ដែលធ្វើឲ្យសត្វមួយប្រភេទស្ទើរតែបាត់បង់ ហើយពួកវាទទួលរងការឈឺចាប់ ដូច្នោះហើយខ្ញុំក៏មានចំណែកមួយ ចូលរួមជួយសង្គ្រោះពួកវា ហើយពេលនេះ ខ្ញុំមានសត្វផេនដា ជារបស់ខ្លួន​​​​​​​​​​​​​​ឯងនៅក្នុងប្រទេសចិន ពីរ ក្បាលហើយ ” ៕

មតិយោបល់