ព័ត៌មានសុខភាព

គេងថ្ងៃលើស៤០នាទី អាចគ្រោះថ្នាក់ដល់ជីវិត!

ការគេងបានគ្រប់គ្រាន់ពិតជាល្អខ្លាំងណាស់សម្រាប់សុខភាពមនុស្សគ្រប់រូប ក៏ប៉ុន្តែអ្នកត្រូវចាំថា ក្នុងពេលថ្ងៃប្រសិនបើអ្នកគេងលើស ៤០នាទីអាចប្រឈមនឹងហានិភ័យនៃការស្លាប់មុនអាយុ។

ការស្រាវជ្រាថ្មីមួយដែលបានធ្វើឡើងដោយអ្នកជំនាញ អាមេរិក ទៅលើមនុស្សជាង 307 237 នាក់ បានរកឃើញថា អ្នកដែលមានទម្លាប់គេងលើស ៤០នាទី នៅពេលថ្ងៃ អាចប្រឈមមុខនឹងជំងឺធាត់ លើសឈាម និងកូឡេស្តេរ៉ុលកើនឡើង។

ប៉ុន្តែប្រសិនបើអ្នកធ្វើការ ៨ម៉ោងពេញក្នុងមួយថ្ងៃ ហើយគ្មានពេលសម្រាកសោះ រាងកាយច្បាស់ជាគ្មានកម្លាំងគ្រប់គ្រាន់ឡើយ។ មិនត្រឹមតែប៉ុណ្ណោះ រាងកាយអាចផលិតគីមីកាន់តែច្រើន ដែលអាចបង្កឲ្យសរសៃប្រសាទលែងដំណើរការ។

ស្របពេលជាមួយគ្នានេះដែរ ការគេងពេលថ្ងៃបានត្រឹមត្រូវអាចជួយកាត់បន្ថយភាពអស់កម្លាំង ភាពតានតឹង ធ្វើឲ្យប្រសើរឡើងនូវការចង់ចាំ បង្កើនការច្នៃប្រឌិត និងជួយឲ្យមានអារម្មណ៍ស្រស់ថ្លា។

ក្រុមអ្នកស្រាវជ្រាវជាច្រើនបានធ្វើការបកស្រាយថា ប្រសិនបើអ្នកគេងលើស ៤០នាទី រាងកាយនឹងយល់ច្រឡំថា ជាពេលដែលត្រូវសម្រាកពេញលេញ ហើយខួរក្បាលក៏សម្រាកដែរ។ តែទោះជាយ៉ាងណា ការគេងថ្ងៃមិនយូរម៉ោងដូចពេលយប់នោះទេ ហើយនៅពេលដែលភ្ញាក់ឡើង ការរំលាយអាហារនឹងត្រូវបានរំខាន។ បាតុភូតនេះអាចធ្វើឲ្យអ្នកមានបញ្ហាស្ត្រេស ស្ពឹក អារម្មណ៍មមើមមាយ..។

ហេតុនេះហើយ ដើម្បីជៀសវាងហានិភ័យចំពោះសុខភាព អ្នកគួរតែគេងពេលថ្ងៃត្រឹមតែ ១៥ ទៅ ២០ នាទីបានហើយ៕

មតិយោបល់