ព័ត៌មានសុខភាព

មួយសប្តាហ៍បើមិនបានរួមភេទសូម្បីតែម្តង អាចប្រឈមនឹងបញ្ហា៣យ៉ាង

នៅក្នុងផ្នត់គំនិត របស់មនុស្សភាគច្រើនបានយល់ឃើញថា ការរួមភេទជារឿងសប្បាយមួយពេលប៉ុណ្ណោះ។ តាមពិត ការរួមភេទបានផ្តល់អត្ថប្រយោជន៍ជាច្រើនណាស់ ដល់សុខភាព ដូចការធ្វើលំហាត់ប្រាណដ៏ទៃទៀតអីញ្ចឹងដែរ។ អ្នកជំនាញបានឲ្យដឹងថា មនុស្សប្រុសក៏ដោយ ឬស្រីក៏ដោយ បើមិនបានរួមភេទម្តង ក្នុងរយ:ពេល ៧ថ្ងៃអាចនឹងមានបញ្ហាដូចខាងក្រោម៖

១.ស្រ្តេស
មានការសិក្សាជាច្រើនបានឲ្យដឹងថា ការរួមភេទ ជាថ្នាំដ៏យ៉ាងខ្លាំងពូកែសម្រាប់កម្ចាត់បញ្ហាស្រ្តេស បង្កើនសមត្ថភាពខួរក្បាល និងសុខភាពរាងកាយ។ ផ្ទុយទៅវិញប្រសិនបើអ្នកមិនអាចសូម្បីតែរួមភេទម្តង ក្នុងមួយសប្តាហ៍ លោកអ្នកនឹងប្រឈមបញ្ហាស្រ្តេសខ្ពស់បំផុត។

២.បាត់បង់តុល្យភាពអារម្មណ៍
ការរួមភេទ អាចធ្វើឲ្យអ្នកមានអារម្មណ៍ល្អ កាន់តែស្រលាញ់ខ្លួនឯង និងស្រលាញ់មនុស្សនៅជុំវិញខ្លួន ព្រោះនៅពេលដែលអ្នកបញ្ចេញទឹកកាម នោះអ័រម៉ូនបុរស ឬអ័រម៉ូនស្រ្តី​ត្រូវបានកកើតឡើងយ៉ាងច្រើន ហើយសាយភាយពេលរាងកាយរបស់មនុស្សយ៉ាងឆាប់រហ័ស។ ដូចនេះប្រសិនអ្នកមិនអាចមិនសូវបានរួមភេទ អ័រម៉ូនរបស់អ្នកក៏មិនសូវបានផលិត ដែលជាហេតុធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អ។

៣.បញ្ហាបេះដូង
មនុស្សដែលមិនសូវធ្វើពលកម្មរាងកាយ ភាគច្រើនប្រឈមនឹងបញ្ហាបេះដូង ហើយបញ្ហានេះក៏អាចកើតមានចំពោះអ្នកដែលមិនសូវរួមភេទផងដែរ។ ជាក់ស្តែងការស្រាវជ្រាវមួយ ដែលពិសោធន៍ជាមួយគូស្វាមីភរិយាជាច្រើន បានរកឃើញថា ដៃគូដែលមិនបានរួមភេទ សូម្បីតែម្តងក្នុងមួយអាទិត្យ មិនត្រឹមតែកើតជំងឺបេះដូងនោះ ហើយប្រឈមមុខនិងបញ្ហាងាប់លិង្គផងដែរ៕

មតិយោបល់