ព័ត៌មានសុខភាព

ដឹងអត់! ហេតុអ្វីគ្រូពេទ្យ ឲ្យអ្នកជំងឺលៀនអណ្តាត?

គ្រប់គ្នាឆ្ងល់ទេ ហេតុអ្វីគ្រូពេទ្យចូលចិត្តបង្គាប់ឲ្យអ្នកជំងឺហារមាត់ ហើយលៀនអណ្តាតចេញមកក្រៅ? តើអណ្តាតអាចបង្ហាញពីរោគសញ្ញានៃជំងឺមែនទេ? ជាការពិតណាស់ ការពិតនិត្យមើលអណ្តាតអាចដឹងពីអាការជំងឺមួយចំនួនបាន ប៉ុន្តែមិនមែនគ្រប់ករណីទាំងអស់នោះទេ។

ការពិនិត្យមើលអណ្តោត គឺជាវិធីមួយតាមបែបវេជ្ជសាស្ត្រ ដើម្បីសម្គាល់រោគសញ្ញារបស់អ្នកជំងឺ ជាក់ស្តែងដូចជា ពងបែកលើអណ្តាត ឬពណ៌អណ្តាត អាចជាសញ្ញានៃជំងឺមហារីក។ ជាមួយគ្នានេះផងដែរអណ្តាតខ្មៅ ឬត្នោត គឺជាសញ្ញាដែលបណ្តោលមកពីការជក់បារីច្រើនពេក។

ប្រសិនបើអណ្តាតមានកម្អែលពណ៌ផ្កាឈូកក្រាស់ខ្លាំង អាចមកពីជំងឺគ្រុនឈាម។ តែបើអណ្តាតមានស្រទាប់ពណ៌ស អ្នកអាចមានបញ្ហាថ្លើម និងថង់ប្រមាត់។ ជាពិសេសនៅពេលដែលអណ្តាតមានព៌ណបៃតង ឬពណ៌ស្វាយអ្នកគួរតែប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីធ្វើតេស្តសុខភាពឲ្យបានច្បាស់។

ទាំងអស់នេះហើយ ជាហេតុផលដែលធ្វើឲ្យគ្រូពេទ្យតែងតែបង្គាប់ឲ្យអ្នកជំងឺលៀនអណ្តាត ព្រោះចង់ដឹងពីរោគសញ្ញាមួយចំនួន៕

មតិយោបល់