ទោះជាឆេះដុំនឹងរឿងប្រុសម្នាក់បង្ហោះបង្ខូចឈ្មោះថាបានពាក់ព័ន្ធនឹងលោកហ៊ុន ម៉ានី កូនប្រុសនាយករដ្ឋមន្ត្រីឡើងផ្អើលហ្វេសប៊ុក ក៏តារាសម្ដែងស្រីល្បីឈ្មោះនាងកុល ដាវី នៅតែមានអារម្មណ៍សម្ញ៉ែងដើមទ្រូងឡើងម៉ាកប់ជាថ្មីក្នុងការបង្ហាញខ្លួនថតរឿង«រាជបូរីComeback» កាលពីរសៀលថ្ងៃទី២៨ កុម្ភៈនៅក្លិបGL។ នេះជាការលែងខ្លួនយ៉ាងកម្រ បន្ទាប់ពីនាងភ្ជាប់ស្នេហ៍ជាមួយលោកសុខ រក្សា និងបានប្រកាសថាលែងចង់បានតំណែងជាតារាស្រីស៊ិចស៊ី។
ថ្វីដ្បិតរាងជ្រេបន្តិច ប៉ុន្តែដើមទ្រូងធំស្អាតដែលបានសម្ញ៉ែងជាថ្មីរបស់នាងកុល ដាវី នៅតែមានឥទ្ធិពលធ្វើអោយតារាសិល្បៈចាប់អារម្មណ៍មិនតិចឡើយ ជាពិសេសគឺតារាប្រុសៗស្រករក្រោយដែលទើបមានឱកាសបានសម្ដែងជាមួយនាងក្រោយពេលនាងត្រលប់វិលត្រលប់ចូលសិល្បៈវិញ។ នេះជាការឆ្លើយតបទៅនឹងព័ត៌មានកន្លងមកដែលបានសាយភាយថានាងមានបញ្ហាដើមទ្រូងដោយបានសម្រេចទៅវះកាត់យកស៊ីលីកូនចេញ និងខ្លះថានាងទើបតែបានកែកុនដើមទ្រូងម្ដងទៀត ក្រោយពេលបិទហាង ហើយស្វែងរកការចាប់អារម្មណ៍ក្នុងភាពយន្ត។ ការបង្ហាញខ្លួនជាតួអង្គឌីជេក្នុងក្លិបរបស់នាងក្នុងរឿង«រាជបូរី Comeback» ម្នាក់ៗសុទ្ធតែលាន់មាត់ ដោយសារតែដើមទ្រូងដែលធ្លាប់តែបិទបាំងអស់មួយរយៈធំ នៅតែពើងធំស្អាតជាងមុន ដែលមានន័យថានាងមិនមានបញ្ហាណាមួយពាក់ព័ន្ធនឹងដើមទ្រូង ដូចការលើកឡើង។
កុល ដាវី បានអះអាងថាដើមទ្រូងរបស់នាងគឺជាដើមទ្រូងដដែលកាលមុន ដោយមិនបានទៅវះកាត់ជាថ្មីនោះទេ។ នាងថាហេតុផលដែលនាងព្រលែងម៉ាកប់ក្នុងការចំហរដើមទ្រូងនេះ គឺដោយសារតែខាងផលិតករតម្រូវអោយនាងសម្ដែងជាតួឌីជេស៊ិចស៊ី ទើបនាងសម្រេចចិត្តតែងខ្លួនបែបហ្នឹង។ យ៉ាងណាមិញ នាងថាមិនចង់បានតំណែងស៊ិចស៊ីដូចដើមនោះទេ បើទោះជាមានការសរសើរថាដើមទ្រូងនាងស្រស់ស្អាតដែលគួរតែព្រលែងបែបហ្នឹងដើម្បីកន្ទ្រាក់អារម្មណ៍។ ជាមួយគ្នានោះនាងបានច្រានចោលដូចដើម ថារវាងនាង និងលោកហ៊ុន ម៉ានី កុំថាឡើយដល់មានស្នេហាលួចលាក់ជាមួយគ្នានាពេលកន្លងមក ដូចការបង្ខូចឈ្មោះរបស់ម្ចាស់ហ្វេសប៊ុកមួយ គឺសូម្បីតែការស្គាល់គ្នានៅខាងក្រៅក៏មិនធ្លាប់នោះផង។ យ៉ាងណាមិញ នាងថាមិនមានគម្រោងដាក់បណ្ដឹងនោះទេ តែនឹងមានវិធានការបញ្ចេញប្រតិកម្មអោយអស់លទ្ធភាព ប្រសិនបើបុរសម្នាក់នោះនៅតែបន្តធ្វើអោយនាងស្អុយឈ្មោះទាំងនាងមិនបានប្រព្រឹត្តិ៕
មតិយោបល់