ព័ត៌មានសុខភាព

អាហារពណ៌ក្រហម៥ប្រភេទ អាចជួយឲ្យផ្លូវភេទបុរសខ្លាំងទ្វេរដង

មូលហេតុធំបំផុតដែលធ្វើឲ្យប្រុសៗខ្សោយផ្លូវភេទ គឺភាពតានតឹង ការទទួលទានអាហារ ដែលខ្វះសារធាតុចិញ្ចឹម ខ្ជិលធ្វើលំហាត់ប្រាណ និងផលប៉ះពាល់ នៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចជាដើម។ ក៏ប៉ុន្តែ បើយោងតាមគេហទំព័រ boldsky បានចុះផ្សាយឲ្យដឹងថា មានអាហារពណ៌ក្រហម៥ប្រភេទ ដែលអាចជួយរំញោចសរីរៈផ្លូវភេទ ឲ្យខ្លាំងឡើងវិញបាន។

១.ផ្លែឪឡឹក
ឪឡឹក គឺជាអាហារដែលល្អបំផុត សម្រាប់ជំនួយដល់សកម្មភាពផ្លូវភេទ ព្រោះវាអាចសម្រួល ដល់សរសៃឈាមដែលត្រូវបញ្ចូនទៅប្រដាប់ភេទ ឲ្យដំណើរការបានល្អ។

២.ផ្លែម្ទេស
អ្នកស្រាវជ្រាវបានរកឃើញថា ម្ទេសក្រហម មានផ្ទុកសារធាតុគីមីម្យ៉ាងដែលអាចជួយរក្សាចង្វាក់បេះដូង និងរំញោចខួរក្បាល។ ជាពិសេសសារធាតុគីមីទាំងនេះ ជាឱសថបង្កើនចំណង់ផ្លូវភេទបានយ៉ាងល្អ។

៣. ផ្លែស្ត្របេរី (Strawberries)
ការសិក្សាមួយបានរកឃើញថា ផ្លែស្ត្របេរី អាចជួយជំរុញឲ្យចំណង់ផ្លូវភេទខ្លាំងក្លាជាងមុន ប្រសិនបើអ្នកទទួលទានជាប្រចាំ។ ដោយឡែក សូកូឡាពណ៌ខ្មៅ ក៏ត្រូវបានគេទទួលស្គាល់ដែរថា វាអាចជួយបង្កើនចំណង់ផ្លូវភេទបុរសបានដូចគ្នា។

៤.ស្រាក្រហម និងសាច់ក្រហម
ស្រាក្រហមមានផ្ទុកអាស៊ីតនីទ្រិច (nitric) ដែលអាចជួយឲ្យលំហូរឈាមរត់បានល្អ។ ចំណែកឯសាច់ក្រហមគ្មានខ្លាញ់ ក៏ជួយបង្កើនចំណង់ផ្លូវភេទឲ្យខ្លាំងដូចគ្នា។ សរុបមកវិញ របស់ទាំងពីរមុខនេះ ជាឱសថដ៏ល្អបំផុតដែលអាចកែប្រែបញ្ហាផ្លូវភេទរបស់បុរស ឲ្យល្អប្រសើរឡើងវិញបាន។

៥.សណ្កែកក្រហម
គ្រប់ប្រភេទសណ្តែក ដែលមានគ្រាប់ពណ៌ក្រហម សម្បូរទៅដោយសារធាតុប៉ូតាស្យូម ដែលអាចជួយសម្រួលដល់សម្ពាធឈាម និងចលនាបេះដូង។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ វាជាថ្នាំបង្កើនចំណង់ផ្លូវភេទដ៏អស្ចារ្យ៕

មតិយោបល់