អ្នកជំនាញបានព្រមានថា អ្នកអាចប្រឈមនឹងជំងឺដាច់សរសៃឈាមបេះដូង ០,២ភាគរយ និងចង្កេះរីកធំជាងមុនជាមធ្យម ២សង់ទីម៉ែត្រ ប្រសិនបើអ្នកអង្គុយធ្វើការយូរលើស៥ម៉ាងក្នុងមួយថ្ងៃ។
ការរកឃើញនេះក៏បង្ហាញផងដែរថា មនុស្សដែលអង្គុយធ្វើការក្នុងការិយាល័យ អាចមានទំហំចង្កេះរីកធំជាងមនុស្សដែលមិនធ្វើការក្នុងការិយាល័យ រហូតដល់ទៅ ៣សង់ទីម៉ែត្រ។ លើសពីនេះ ពួកគេក៏អាចមានហានិភ័យនៃជំងឺសរសៃឈាមបេះដូង ២,២ភាគរយ បើធៀបទៅនឹងមនុស្សដែលមិនបានធ្វើការក្នុងការិយាល័យមានហានិភ័យត្រឹមតែ ១,៦ភាគរយ ប៉ុណ្ណោះ។
ម្យ៉ាងវិញទៀត សម្រាប់អ្នកដែលអង្គុយធ្វើការយូរពេក អាចបណ្តោលឲ្យមានការកើនឡើងកម្រិតកូឡេស្តេរ៉ុលអាក្រក់(LDL)ក្នុងរាងកាយ ហើយកម្រិតកូឡេស្តេរ៉ុលល្អ (HDL) ត្រូវថយចុះ។
លោកសាស្ត្រាចារ្យ William Tigbe មកពីសាកលវិទ្យាល័យ Warwick ចក្រភពអង់គ្លេស មានប្រសាសន៍ថា (ការចំណាយពេលអង្គុយសុខស្រួលយូរពេក ធ្វើឲ្យទំហំចង្កេះរីកធំជាងមុន ជាតិខ្លាញ់ក្នុងឈាមកើនឡើង កូឡេស្តេរ៉ុលល្អថយចុះ ដែលជាហេតុបង្កឲ្យមានហានិភ័យដល់បេះដូង)។ តែផ្ទុយទៅវិញ ការដើរបាន ១៥,០០០ ជំហ៊ានក្នុងមួយថ្ងៃ គឺគ្មានហានិភ័យអ្វីទាំងអស់។
ដូច្នេះ ដើម្បីកាត់បន្ថយហានិភ័យជំងឺសរសៃឈាមបះដូង និងរីកទំហំចង្កេះ លោកអ្នកត្រូវឧស្សាហ៍ងើបដើរ រៀងរាល់៣០នាទីម្តង៕
មតិយោបល់